(ស៊ីរី)៖ ក្រុមឧទ្ទាម ISIS បានបង្ហាញវីដេអូថ្មីមួយ ដោយបានកំណត់យកលោក Mark Zuckerberg សហស្ថាបនិក និងជានាយកប្រតិបត្តិបណ្ដាញទំនាក់ទំនងសង្គម Facebook ព្រមទាំងលោក Jack Dorsey ស្ថាបនិកបណ្ដាញសង្គម Twitter ជាគោលដៅវាយប្រហារ នេះបើយោងតាមការចេញផ្សាយរបស់សារព័ត៌មាន Bloomberg និង Daily Mail ចេញផ្សាយនៅថ្ងៃទី២៥ ខែកុម្ភៈ។
នៅក្នុងវីដេអូ បានបង្ហាញរូបលោក Jack Dorsey និង Mark Zuckerberg ដែលនៅលើផ្ទៃមុខរបស់នាយកប្រតិបត្តិទាំងពីរនេះ ពោរពេញដោយស្នាមគ្រាប់កាំភ្លើង ដោយក្នុងនោះ ក្រុម ISIS បានបញ្ជាក់ថា វាជាការសងសឹងដល់បណ្ដាញសង្គមទាំងនេះ ដែលជួយដល់រដ្ឋាភិបាលអាមេរិក ក្នុងការបិទគណនីរបស់ពួកគេ ប៉ុន្តែនៅពេលនេះ ពួកគេបានគណនី Facebook និង Twitter រាប់ពាន់។
កាលពីដើមខែមករា ប្រធានាធិបតីសហរដ្ឋអាមេរិក លោក Barack Obama បានស្នើដល់បណ្ដាញសង្គម Facebook និង Twitter ឲ្យចូលរួមប្រយុទ្ធប្រឆាំងនឹងក្រុមឧទ្ទាម ជាពិសេសគឺក្រុម ISIS៕