Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុតរបស់ Apple ទិញក្រុមហ៊ុន Sharp របស់ជប៉ុន ក្នុងតម្លៃ ៦,២ពាន់លានដុល្លារអាមេរិក

25-02-2016 09:51

(តូក្យូ)៖ ក្រុមហ៊ុនផ្គត់ផ្គង់ធំបំផុតរបស់ Apple គឺ Foxconn បានចំណាយប្រាក់ ៦,២ពាន់លាន​ដុល្លារអាមេរិក ដើម្បីទិញក្រុមហ៊ុន អេឡិចត្រូនិកជប៉ុន Sharp Corp ដែលដំណឹងនេះត្រូវបាន​ចេញ​ផ្សាយដោយកាសែតពាណិជ្ជកម្មជប៉ុន Nikkei និងត្រូវបានដកស្រង់ ចេញផ្សាយបន្ដដោយ Bloomberg នៅថ្ងៃទី២៥ ខែកុម្ភៈ។

ប្រភពដែលជិតស្និទ្ធនឹងកិច្ចព្រមព្រៀងនេះ បានបង្ហើបឲ្យដឹងថា បុគ្គលិកជាន់ខ្ពស់របស់ក្រុមហ៊ុនទាំងពីរ បានជួបពិភាក្សាគ្នាអស់ រយៈពេល ជាច្រើនថ្ងៃ ដោយក្នុងនោះ Foxconn ជាអ្នកស្នើទិញ Sharp ស្របពេលដែលក្រុមហ៊ុន Sharp កំពុងតែជួបបញ្ហាហិរញ្ញវត្ថុ ប៉ុន្តែកិច្ចពិភាក្សានោះ មិនត្រូវ​បានបើកចំហឡើយ៕