Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

រដ្ឋមន្ត្រី ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ ៨៨៧នាក់ នៃក្រសួងមុខងារសាធារណៈ ស្ម័គ្រចិត្តបរិច្ចាគប្រាក់បៀវត្ស ចូលរួមប្រយុទ្ធប្រឆាំងកូវីដ១៩ ជាលើកទី២

11-02-2021 07:52

(ភ្នំពេញ)៖ គិតមកត្រឹមថ្ងៃទី១១ ខែកុម្ភៈ ឆ្នាំ២០២១នេះ មន្ត្រីរាជការនៃក្រសួងមុខងារសាធារណៈចំនួន៨៨៧នាក់ រួមមានរដ្ឋមន្ត្រី រដ្ឋលេខាធិការ អនុរដ្ឋលេខាធិការ អគ្គនាយក អគ្គនាយករង ប្រធាននាយកដ្ឋាន អនុប្រធាននាយកដ្ឋាន ប្រធានការិយាល័យ អនុប្រធានការិយាល័យ មន្ត្រី មន្ត្រីជាប់កិច្ចសន្យានៃអង្គភាពចំណុះទីស្តីការក្រសួង និងអង្គភាពថ្នាក់ប្រហាក់ប្រហែល ប្រធាន អនុប្រធានមន្ទីរ មន្ត្រី មន្ត្រីជាប់កិច្ចសន្យានៅតាមរាជធានី និងបណ្តាខេត្ត បានស្ម័គ្រចិត្តបរិច្ចាគថវិកាជាលើកទី២ នូវបៀវត្សផ្ទាល់របស់ខ្លួនសរុបទឹកប្រាក់ ២៦៣ ៤០០ ០០០រៀល (ពីររយហុកសិបបីលាន បួនរយពាន់រៀល) ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីប្រើប្រាស់សម្រាប់ប្រយុទ្ធប្រឆាំងកូវីដ១៩។

កាលពីលើកទី១ ក្នុងអំឡុងឆ្នាំ២០២០ មន្ត្រីរាជការក្រសួងមុខងារសាធារណៈ ៨៦៧នាក់ បានស្ម័គ្រចិត្តបរិច្ចាគបៀវត្សរបស់ខ្លួនសរុប ៤១៣ ៥៥៤ ៥០០រៀល (បួនរយដប់បីលាន ប្រាំរយហាសិបបួនពាន់ ប្រាំរយរៀល)៕