(ភ្នំពេញ)៖ សៀវភៅអប់រំស្តីពីជំងឺកូវីដ១៩ ចំនួន១០០០ក្បាល ជាលើកដំបូងជាភាសាចិន ត្រូវបានចេញផ្សាយ និងផ្តល់ដល់កុមារកម្ពុជា ស្របពេលដំណាលគ្នានឹងការចាក់វ៉ាក់សាំងការពារជំងឺកូវីដ-១៩ របស់រាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
សៀវភៅអប់រំជាភាសាខ្មែរនេះ ត្រូវបានបោះពុម្ពឡើងដោយក្រុមហ៊ុនចិនមួយឈ្មោះថា ឆាយណាហ៊រទាន ហៅកាត់ CHD ក្នុងគោលបំណងផ្តល់ខ្លឹមសារអប់រំ និងបណ្តុះស្មារតីកុមារពីវិធានការពារនៃជំងឺឆ្លងកូវីដ-១៩ តាមរយៈការរក្សាអនាម័យខ្លួនប្រាណ ការពាក់ម៉ាស ការលាងដៃជាមួយសាប៊ូ ការរក្សាគម្លាតសង្គម និងការបង្ហាញនូវរោគសញ្ញាដែលសង្ស័យថា ឆ្លងមេរោគដ៏កាចសាហាវនេះដូចជា មានអាការគ្រុនក្តៅខ្លាំង តឹងទ្រូង ពិបាកដកដង្ហើមជាដើម។
តាមការបញ្ជាក់របស់តំណាងក្រុមហ៊ុន CHD បានឱ្យដឹងថា សៀវភៅអប់រំនេះ អាចបង្កើតរូបមន្តថ្មីនៃការអប់រំកុមារតាមបែបវិទ្យាសាស្រ្តនៃការពារខ្លួនពីជំងឺរាតត្បាត ក៏ដូចជាចូលរួមលើកកម្ពស់គុណភាពអប់រំដល់កុមារនៅក្នុងប្រទេសកម្ពុជា។
លោកបញ្ជាក់ថា តាមរយៈការបង្កើតបណ្ណាល័យ «បំភ្លឺអនាគត» ក្រៅបណ្តាញអាចតភ្ជាប់ចំណេះដឹងតាមអនឡាញ និងនៅកន្លែងជាក់ស្តែង ដើម្បីផ្តល់ចំណេះវិជ្ជាដែលមានតម្លៃកាន់តែច្រើនដល់ក្មេងៗនៅតាមតំបន់។
បច្ចុប្បន្ន បណ្ណាល័យ «បំភ្លឺអនាគត» បានគ្របដណ្តប់សិស្សជាងមួយពាន់នាក់នៃសាលារៀនភាសាចិនក្នុងរាជធានីភ្នំពេញ ក្នុងផ្សព្វផ្សាយចំណេះដឹងផ្នែកការបង្ការជំងឺឆ្លង វិទ្យាសាស្រ្ត និងសោភណភាព ដើម្បីបង្កើតស្ពានចំណេះដឹងសម្រាប់កុមារកម្ពុជា។
លោកស្រី នៅ ខន នាយិការងសាលារៀន ឈុង ជីង ដែលទទួលបានការឧបត្ថម្ភសៀវភៅនេះ បានឱ្យដឹងថា ក្នុងខណៈពេលបើកសាលារៀនឡើងវិញ បណ្ណាល័យ «បំភ្លឺអនាគត» បាននាំមកនូវសៀវភៅចំនួន ៦០០ក្បាល និងគ្រឿងសម្ភារសម្រាប់បង្រៀន និងកីឡា សំដៅផ្តល់ចំណេះដឹងប្រកបដោយភាពគ្រប់ជ្រុងជ្រោយដល់សិស្សនៅកម្ពុជា។
តំណាងសិស្សសាលារៀន ឈុង ជីង បានបង្ហាញពីក្តីសប្បាយរីករាយពីការអានសៀវភៅគំនូរ និងទស្សនាឃ្លីបវីដេអូគ្រប់បែបយ៉ាងអំពីការធ្វើពិសោធន៍នៃបណ្ណាល័យ «បំភ្លឺអនាគត» តាមកុំព្យួទ័រ ក្នុងអំឡុងពេលផ្ទុះការរីករាលដាល នៃជំងឺឆ្លង។ កុមាររូបនេះ រំពឹងថាសៀវភៅនេះនឹងផ្តល់ចំណេះវិជ្ជាបានកាន់តែច្រើនថែមទៀត អំពីការបង្ការជំងឺចំពោះក្មេងជំទង់ដែលមានអាយុពី៥ ដល់១៦ឆ្នាំ ក្នុងការស្វែងយល់ពីចំណេះដឹង និងផ្តល់ការគាំទ្រដល់ការអប់រំក្នុងតំបន់ ឱ្យមានភាពកាន់តែល្អពេញលេញ។
សូមបញ្ជាក់ថា ក្រុមហ៊ុន CHD ដែលជាសហគ្រាសផលិតថាមពលលំដាប់កំពូលលើពិភពលោក ដែលវិនិយោគថាមពលអគ្គិសនីនៅកម្ពុជា។ ការបោះពុម្ពសៀវភៅនេះ ជាផ្នែកមួយចូលរួមដល់ការអភិវឌ្ឍ និងការលើកកម្ពស់គុណភាពអប់រំកុមារនៅកម្ពុជា។
ក្រុមហ៊ុននេះ ក៏បានរៀបចំឱ្យមាននូវពិព័រណ៍រូបភាព និងការប្រកួតគូរគំនូរក្មេងជំទង់ដែលឈ្មោះ «ថាមពលពេលអនាគត» ជាដើម ដើម្បីអនុវត្តគំនិតផ្តួចផ្តើម «ខ្សែក្រវាមួយត់និងផ្លូវមួយ» នៃគោលនយោបាយចិន ដែលប្រកបដោយនវានុវត្ដន៍ ភាពសម្របសម្រួល បៃតង ភាពបើកទូលាយ និងការចែករំលែកការអភិវឌ្ឍ ក៏ដូចជាជំរុញការរួមរស់នៅប្រកបដោយសុខដមរមនារវាងមនុស្ស និងធម្មជាតិផងដែរ៕