(ព្រះវិហារ)៖ លោក ហោ ប៊ុនហួរ អភិបាលស្រុករវៀង ខេត្តព្រះវិហារ នៅថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បរិច្ចាគប្រាក់បៀវត្សជាអភិបាលស្រុកចំនួន ៥០%រយៈពេល ៦ខែ ចាប់ពីខែកុម្ភៈ ដល់ខែកក្កដា ឆ្នាំ២០២១ ជូនក្រសួងសុខាភិបាល ដើម្បីចូលរួមប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

ការចូលរួមបរិច្ចាគប្រាក់បៀវត្សរបស់លោកអភិបាលស្រុករវៀង ខេត្តព្រះវិហារនេះ បង្ហាញឱ្យឃើញនូវស្មារតីរួមសាមគ្គី និងរំលែកការលំបាកជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្នុងបេសកកម្មប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ-១៩ ដែលកំពុងរាតត្បាតនៅកម្ពុជា។

សូមបញ្ជាក់ថា សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា កាលពីថ្ងៃទី២៦ ខែមករា ឆ្នាំ២០២១ បានប្រកាសកាត់ប្រាក់បៀវរត្សប្រចាំខែរបស់សម្តេចរយៈពេល ៧ខែ ស្មើនឹងជិត ៦៤លានរៀលទៀត ជូនក្រសួងសុខាភិបាល ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។ក្រោយការបរិច្ចាគរបស់សម្តេចតេជោ ហ៊ុន សែន មានថ្នាក់ក្រសួងស្ថាប័នជាតិ មន្ត្រីរាជការ និងកងកម្លាំងប្រដាប់អាវុធជាច្រើនរូប បានចូលរួមចែករំលែកប្រាក់បៀវត្សជាមួយក្រសួងសុខាភិបាល ដើម្បីប្រតិបត្តិការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩។

សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណចំពោះមន្ត្រីរាជការទាំងស្ថាប័នស៊ីវិល និងកម្លាំងប្រដាប់អាវុធគ្រប់ប្រភេទ ដែលបានបរិច្ចាគដោយការកាត់បៀវត្សទាំងស្រុង ឬមួយផ្នែករយៈពេលខ្លី ឬវែងតាមការស្ម័គ្រចិត្តជួយដល់ការងារប្រយុទ្ធប្រឆាំងជំងឺកូវីដ១៩ ដែលបង្ហាញឱ្យឃើញនូវសាមគ្គីភាពក្នុងខឿនការពារសុខភាពរបស់ប្រជាជនកម្ពុជា៕