(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

១៖ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន២នាក់ ខណៈអ្នកជំងឺម្នាក់ព្យាបាលជាសះស្បើយ

២៖ យោធាមីយ៉ាន់ម៉ា ដាក់ចេញច្បាប់អាជ្ញាសឹក ប្រឈមមុខនឹងបាតុកម្មដ៏ក្ដៅគគុក

៣៖ ក្រសួងការពារជាតិ នឹងចាប់ផ្តើមចាក់វ៉ាក់សាំងកូវីដ-១៩ ដល់នាយទាហាន ជំហានដំបូង នៅថ្ងៃទី១០ ខែកុម្ភៈ ឆ្នាំ២០២១

៤៖ ក្រុមបាតុករប្រមូលផ្តុំគ្នាជាថ្មី នៅព្រឹកថ្ងៃអង្គារនេះក្នុងទីក្រុងរ៉ង់ហ្គូន ទោះបីជាយោធាព្រមានបង្ក្រាប

៥៖ ក្រសួងសុខាភិបាល៖ លោកឧត្តមសេនីយ៍ឯក ហ៊ុន ម៉ាណែត ជាឥស្សរជនដំបូងគេ ដែលទទួលបានការចាក់វ៉ាក់សាំងការពារកូវីដ១៩ នៅមន្ទីរពេទ្យកាល់ម៉ែត

៦៖ សហរដ្ឋអាមេរិក៖ មនុស្ស៨.៧ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ និងអ្នកជំងឺ១,៤៨៩នាក់ស្លាប់ ក្នុងពេលតែមួយថ្ងៃ

៧៖ ក្រសួងធនធានទឹក ជូនដំណឹងពីស្ថានភាពធាតុអាកាសពីថ្ងៃទី១០-១៦ ខែកុម្ភៈ, សូមប្រជាពលរដ្ឋ និងវីរកងទ័ព ថែរក្សាសុខភាពចំពោះអាកាសធាតុត្រជាក់

៨៖ សមាជិកសភាអាមេរិកលោក Ron Wright បាត់បង់ជីវិតដោយសារជំងឺកូវីដ-១៩

៩៖ ក្រសួងសុខាភិបាល ប្រកាសពីការអនុវត្តយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ នៅកម្ពុជាជាដំណាក់ៗកាល ចាប់ពីថ្ងៃទី១០ ខែកុម្ភៈតទៅ

១០៖ ក្រុមប្រឹក្សាសិទ្ធិមនុស្ស UN នឹងបើកកិច្ចប្រជុំពិសេសក្នុងសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីវិបត្តិនៅមីយ៉ាន់ម៉ា

១១៖ សម្តេចក្រឡាហោម ស ខេង ណែនាំឲ្យសិក្សាបន្ថែមពីចរាចរណ៍គ្រឿងញៀនដែលកើនឡើង ខណៈមន្ត្រីជំនាញបង្ក្រាបកាន់តែច្រើន

១២៖ អ្នកជំនាញអាមេរិក៖ «ដើម្បីការពារប្រជាជនពីវីរុសទម្រង់ថ្មី គឺត្រូវចាក់វ៉ាក់សាំងជូនប្រជាជន ឲ្យបានច្រើនបំផុតតាមដែលអាចធ្វើទៅបាន»

១៣៖ រាជរដ្ឋាភិបាលនឹងរៀបចំបុណ្យសមុទ្រលើកទី៩ នៅខេត្តព្រះសីហនុ ចុងឆ្នាំ២០២១នេះ ក្រោយលើកពេលមួយឆ្នាំ

១៤៖ នូវែលសេឡង់ប្រកាស «កាត់ផ្តាច់រាល់ការទាក់ទងកម្រិតខ្ពស់ជាមួយមីយ៉ាន់ម៉ា» និងហាមមេដឹកនាំយោធាធ្វើទស្សនកិច្ច នៅប្រទេសដីកោះមួយនេះ

១៥៖ សម្តេចក្រឡាហោម ស ខេង ណែនាំអាជ្ញាធរយកចិត្តទុកដាក់ដោះស្រាយជម្លោះ និងការតវ៉ានានា ប្រកបដោយសន្តិវិធីផ្អែកលើគោលការណ៍ច្បាប់

១៦៖ ប៉ូលិសមីយ៉ាន់ម៉ាចាប់ខ្លួនបាតុករជាច្រើននាក់ នៅក្នុងទីក្រុង Mandalay ដែលទើបប្រកាសឲ្យប្រើច្បាប់អាជ្ញាសឹក

១៧៖ ស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងស្វែងរកម្ចាស់ Facebook «Ly Sororn » ឱ្យចូលបំភ្លឺ ក្រោយយកការអនុវត្តច្បាប់របស់សមត្ថកិច្ចទៅផ្សាយ លក្ខណៈលេងសើច

១៨៖ ក្រុមសង្រ្គោះឥណ្ឌាយកបាន សាកសពមនុស្ស២៨នាក់ ខណៈ ១៧៨នាក់បន្តបាត់ខ្លួន ក្រោយគ្រោះបាក់ផ្ទាំងដី-ទឹកកក នៅជម្រាលភ្នំហិម៉ាល័យ

១៩៖ មន្ដ្រីជាន់ខ្ពស់អាកាសចរស៊ីវិល៖ វិស័យអាកាសចរណ៍កម្ពុជា ធ្លាក់ចុះខ្លាំង ដោយកូវីដ-១៩ ក្នុងឆ្នាំ២០២០

២០៖ Facebook នឹងចាត់វិធានការក្តៅបន្ថែមទៀត ដើម្បីទប់ស្កាត់ព័ត៌មានក្លែងក្លាយ អំពីវ៉ាក់សាំងកូវីដ-១៩

២១៖ នាវាដឹកយន្តហោះចម្បាំងអាមេរិកពីរគ្រឿង ធ្វើសមយុទ្ធយោធានៅសមុទ្រចិនខាងត្បូង

២២៖ ប៉ូលិសមីយ៉ាន់ម៉ាប្រើគ្រាប់កាំភ្លើងជ័រ និងឧស្ម័នបង្ហួរទឹកភ្នែក បាញ់លើក្រុមបាតុករប្រឆាំងរដ្ឋប្រហារយោធា

- ព័ត៌មាន Fresh News Plus

១៖ Tesla ចាយលុយចំនួន ១.៥ពាន់លានដុល្លារ ទិញរូបិយប័ណ្ណ Bitcoin ដើម្បីអាចឱ្យអ្នកមានលុយ Bitcoin អាចទិញរថយន្តរបស់ខ្លួនបាន

២៖ Pogba អវត្តមាន ២ទៅ៣សប្តាហ៍ ដោយសារបញ្ហារបួសសាច់ដុំភ្លៅ

៣៖ Bayern ទម្លាក់ Al Ahly ដើម្បីឡើងទៅប៉ះ Tigres ប្រជែងយកពាន FIFA Club World Cup 2020

៤៖ គ្រូអគ្គិសនីកម្ពុជា ពេញចិត្តទម្រង់កូនក្រុម ទោះចាញ់ ៣ប្រកួតផ្ទួនៗក្នុងពាន Pre-Season

៥៖ BLACKPINK បំបែកកំណត់ត្រាថ្មី ក្នុងចម្រៀង «Kill This Love» មានចំនួនអ្នកចូលទស្សនាកើនដល់ ១.២ ពាន់លានដង

៦៖ Telegram បានក្លាយជាកម្មវិធីដែលមានការទាញយកច្រើនជាងគេបំផុតប្រចាំខែមករា រហូតដល់ ៦៣លានដង

៧៖ Huawei បណ្ដេញបុគ្គលិក ៥នាក់ចេញពីការងារដោយសារផ្សព្វផ្សាយព័ត៌មានមិនពិត

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com