សម្តេចពិជ័យសេនា ទៀ បាញ់ អញ្ជើញបិទកិច្ចប្រជុំបូកសរុបការងារកងរាជអាវុធហត្ថឆ្នាំ២០២០
09-02-2021 17:34
(ភ្នំពេញ)៖ សម្តេចពិជ័យសេនា ទៀ បាញ់ ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នៅរសៀលថ្ងៃទី០៩ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញជាអធិបតីភាព បិទកិច្ចប្រជុំបូកសរុបការងារកងរាជអាវុធហត្ថ ឆ្នាំ២០២០ និងលើកទិសដៅផែនការសកម្មភាពការងារកងរាជអាវុធហត្ថ ឆ្នាំ២០២១។
កិច្ចប្រជុំនេះ ធ្វើឡើងដោយមានការចូលរួមពីសំណាក់លោក កើត រិទ្ធ រដ្ឋមន្ត្រីក្រសួងយុត្តិធម៌, ថ្នាក់ដឹកនាំក្រសួងការពារជាតិ អគ្គមេបញ្ជាការនៃកងយោធពលខេមរភូមិន្ទ ព្រមទាំងតំណាងថ្នាក់ដឹកនាំក្រសួង ស្ថាប័នជាច្រើនរូបផងដែរ៕