នគរបាលខេត្តកំពត ចុះឃាត់ខ្លួនមុខសញ្ញាចែកចាយគ្រឿងម្នាក់ រួមនឹងថ្នាំញៀន៤កញ្ចប់ នៅស្រុកអង្គរជ័យ
24-02-2016 23:10
(កំពត)៖ លោកឧត្តមសេនីយ៍ត្រី ម៉ៅ ច័ន្ទមធុរិទ្ធ ស្នងការនគរបាលខេត្តកំពត បានដាក់បញ្ជាឲ្យ លោកឧត្តមសេនីយ៍ត្រី អ៉ិន ជីវ៉ា ស្នងការរងនិងជាប្រធានការិយាល័យ កណ្តាលនគរបាល ប្រឆាំងបទល្មើស ដឹកនាំកម្លាំងនគរបាលខេត្ត ចុះធ្វើការស្រាវជ្រាវ និងឈានទៅឃាត់ខ្លួនបាន នូវមុខសញ្ញារក្សាទុក និងចែកចាយគ្រឿងញៀនម្នាក់ នៅម៉ោង៤៖៤០នាទីរសៀល ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ ចំណុចភូមិប្រាល ឃុំតានី ស្រុកអង្គរជ័យ ខេត្តកំពត។
មន្ត្រីនគរបាលជំនាញគ្រឿងញៀនខេត្ត បានប្រាប់អង្គភាព Fresh Newsថា ជនសង្ស័យឈ្មោះ សឿង ស៊ីម៉េង ភេទប្រុស អាយុ២០ឆ្នាំ រស់នៅភូមិ ឃុំខាងលើ ដោយដកហូតវត្ថុតាងរួមមាន ថ្នាំញៀនប្រភេទម៉ាទឹកកកចំនួន៤កញ្ចប់ រួមនឹងវត្ថុតាងពាក់ព័ន្ធមួយចំនួនទៀត។ ក្រោយឃាត់ខ្លួនជនសង្ស័យខាងលើ ត្រូវបាននាំយកមកសាកសួរ នៅឯស្នងការដ្ឋាននគរបាលខេត្តកំពត ដើម្បីកសាងសំណុំរឿង ចាត់ការតាមនីតិវិធីច្បាប់៕