Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ខណ្ឌបួនកណ្តាលក្រុងភ្នំពេញ ចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រមូលសំរាមស៊ិនទ្រី ទទួលខុសត្រូវតាមមូលដ្ឋានរៀងៗខ្លួន

24-02-2016 22:59

(ភ្នំពេញ)៖ ខណ្ឌចំនួន៤នៃរាជធានីភ្នំពេញ រួមមានខណ្ឌដូនពេញ ខណ្ឌចំការមន ខណ្ឌទួលគោក និងខណ្ឌ៧មករា នៅល្ងាចថ្ងៃទី២៤ ខែកុម្ភៈនេះ បានចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនប្រមូលសំរាប ស៊ិនទ្រី ទទួលខុសត្រូវទៅតាមខណ្ឌនិមួយៗ បានសេចក្តីថា កិច្ចការងារគ្រប់គ្រងការប្រមូលសំរាម ត្រូវបានខណ្ឌនិមួយៗជាអ្នកគ្រប់គ្រង ដើម្បីឲ្យមានប្រសិទ្ធភាព និងទទួលខុសត្រូវចំពោះមុខប្រជាជន។

ការចុះកិច្ចព្រមព្រៀងនេះ ធ្វើឡើងនៅសាលារាជធានីភ្នំពេញ ដោយមានការចូលរួមអធិបតីភាពពី លោកអភិបាលរាជធានីភ្នំពេញ ប៉ា សុជាតិវង្ស និងមន្ត្រីជាន់ខ្ពស់សាលារាជធានីមួយចំនួនទៀត។

តាមរយៈ Facebook លោក ប៉ា សុជាតិវង្ស បានសរសេរយ៉ាងដូច្នេះថា «បញ្ហាសំរាមគឺជារឿងស្មុគស្មាញ និងលំបាកខ្លាំងណាស់ ប៉ុន្តែខ្ញុំមិនជឿថាយើងដោះស្រាយវាមិនបាន សំខាន់លើការតាំងចិត្តរបស់យើង។ ឥឡូវនេះ (ល្ងាចថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦) យើងចាប់ផ្តើមពីខណ្ឌទាំងបួន កណ្ដាលក្រុងសិនរួមមានដូនពេញ ចំការមន ទួលគោក និងខណ្ឌ៧មករា ដោយយើងចុះកិច្ចព្រមព្រៀងជាមួយក្រុមហ៊ុនស៊ីនទ្រីឱ្យទទួលខុសត្រូវទៅតាមខណ្ឌនីមួយៗតែម្តង ដើម្បីបន្ស៊ីគ្នានូវបញ្ហាជាក់ស្តែងទាំងកម្មវិធីសម្អាត ប្រមូល និងដឹកជញ្ជូនជាដើម។ ម៉្យាងទៀត យើងសិក្សាឡើងវិញនូវការកំណត់ឯកតាបែបណា នៃតម្លៃសំរាមតាមផ្ទះនីមួយៗនោះ»