(ភ្នំពេញ)៖ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ ដឹកនាំដោយអភិបាលរងខណ្ឌ លោក ឃឹម ស៊ុនសូដា នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦ បានចុះទៅត្រួតពិនិត្យ និងផ្អាកដំណើរការ នៅទីតាំងអាជីវកម្មកែច្នៃប្រេងឆា (ប្រេងឆាដែលប្រើប្រាស់រួច) ស្ថិតនៅភូមិគោកចំបក់។
ភ្នាក់ងារ Fresh News បានរាយការណ៍ថា ការចុះទៅពិនិត្យទីតាំងអាជីវកម្មខាងលើនេះ បានធ្វើឡើង ក្រោយពីមានប្រជាពលរដ្ឋចំនួន១៥២គ្រួសារ ប្តឹងទៅអាជ្ញាធរដោយ សង្ស័យថា ទីតាំងមួយនេះ បានផលិតប្រេងឆាមានជាតិគីមី ដែលធ្វើឲ្យប៉ះពាល់ ដល់សុខភាពរបស់អ្នកប្រើប្រាស់។
ក្រោយការត្រួតពិនិត្យរួចហើយ អាជ្ញាធរបាន សម្រេចឲ្យផ្អាកជាបណ្តោះអាសន្នសិន រង់ចាំក្រុមមន្រ្តីជំនាញចុះមកពិនិត្យសិន៕