(ភ្នំពេញ)៖ ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ សិរិថន បានយាងត្រឡប់ទៅប្រទេសថៃវិញហើយ នៅម៉ោង ១០៖០០យប់ ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ ២០១៦ បន្ទាប់ពីបានសម្ពោធសមិទ្ធផលជាច្រើន ពាក់ព័ន្ធនឹងវិស័យអប់រំ និង សុខាភិបាល នៅក្នុងប្រទេសកម្ពុជា។
ព្រះអង្គម្ចាស់ក្សត្រិយ៍ សិរិនថន បានយាងមកដល់ប្រទេសកម្ពុជា នៅម៉ោង៨៖០០ព្រឹកថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០១៦ ដើម្បីបំពេញព្រះ រាជទស្សនកិច្ច រយៈពេល៣ថ្ងៃ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ កុម្ភៈ តបតាមការយាងរបស់សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី នៃកម្ពុជា។ ក្នុងព្រះរាជទស្សនកិច្ចនេះ ព្រះអង្គម្ចាស់ក្សត្រិយ៍ បានយាងសម្ពោធសមិទ្ធផលមួយចំនួនដូចជា មណ្ឌលសុខភាព នៅខេត្តរតនគិរី វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និង សមិទ្ធផលមួយចំនួនទៀត។
កាលពីយប់ថ្ងៃទី២២ ខែកុម្ភៈ នៅក្នុងពិធីលាងសាយភោជ សម្តេចតេជោ ហ៊ុន សែន បានថ្លែងអំណរគុណ ចំពោះព្រះអង្គម្ចាស់ក្សត្រិ យ៍ ដែលបានបរិច្ចាគថវិកា និង ពេលវេលាដ៏មានតម្លៃយាងមកបំពេញទស្សនកិច្ច និងផ្តល់ជាអំណោយមនុស្សធម៌ផ្សេងៗ រួមទាំងវិទ្យា ស្ថានបច្ចេកវិទ្យានៅកំពង់ស្ពឺ ដើម្បីចូលរួមលើកកម្ពស់វិស័យអប់រំនៅកម្ពុជា។
សម្តេចនាយករដ្ឋមន្រ្តីកម្ពុជា បានគូសបញ្ជាក់ថា តាមរយៈព្រះរាជសកម្មភាពនេះ គឺបានបង្ហាញនូវការរួមចំណែក ក្នុងការជួយកសាង កម្ពុជា និងពង្រឹងទំនាក់ទំនងមិត្តភាពកម្ពុជា-ថៃ រឹតតែល្អប្រសើរ ដែលបានផ្ដល់ផលប្រយោជន៍ជាច្រើន ចំពោះប្រជាជន នៃប្រទេស ទាំងពីរ៕