(ភ្នំពេញ)៖ ដើម្បីការពារនូវអត្ថប្រយោជន៍ដល់អតិថិជនទាំងអស់ នៅក្នុងប្រទេសកម្ពុជា ក្រុមហ៊ុន សូមអំពាវនាវឲ្យអតិថិជនទាំងអស់ ដែលជាវផលិតផលទូរស័ទ្ទ ឬថេប្លែត Samsung មេត្តាសួររកផលិតផល ដែលមានបិទសញ្ញា «Cambodia Privilege» សញ្ញា «1 YEAR Official Warranty» និងសញ្ញាតែមប្រិយ៍ពន្ធគយ ដូចរូបខាងក្រោម ដើម្បីទទួលបាននូវផលិតផល ដែលនាំចូលស្របច្បាប់ និងដើម្បីចៀសវាងនូវផលប៉ះពាល់នានា។
ក្នុងករណីដែលផលិតផលទូរស័ទ្ទ ឬថេប្លែត Samsung ពុំមានបិទគ្រប់សញ្ញាទាំងបីខាងលើ ឬមានតែសញ្ញាណាមួយក្នុងចំណោមសញ្ញាទាំងបីខាងលើ នោះបញ្ជាក់ថាជាផលិតផល មិនស្របច្បាប់ ឬជាផលិតផលក្លែងក្លាយ។
សូមបញ្ជាក់ថា sticker «Cambodia Privilege» ត្រូវបានផលិតឡើងដោយក្រុមហ៊ុន Samsung ដើម្បីសំគាល់ផលិតផលទូរស័ទ្ធ និងថេប្លេត Samsung ដែលនាំចូលស្របច្បាប់ ហើយនឹងត្រូវបិទលើគ្រប់ទូរស័ទ្ទ និងថេប្លេត Samsung ចាប់ពីសប្តាហ៍នេះតទៅ ដើម្បីអតិថិជន ងាយស្រួលចំណាំ។
ខាងក្រោមនេះគឺជាអត្ថប្រយោជន៍នានាដែលអតិថិជន នឹងទទួលបានពីការជាវទូរស័ព្ទ ឬក៏ថេប្លែតរបស់ Samsung ដែលនាំចូលស្របច្បាប់៖
1. ទទួលបាននូវការធានាពេញមួយឆ្នាំពីក្រុមហ៊ុន Samsung លើការជួសជុល និងថែរក្សាពី មជ្ឈមណ្ឌលសេវាកម្មរបស់ Samsung ដែលមានអ្នកជំនាញជាច្រើននាក់
2. អាច Upgrade កម្មវីធីទូរស័ព្ទផ្សេងៗ ដោយងាយស្រួល មិនមានការរំខាន ព្រមទាំងមាន User Interface ជាភាសាខ្មែរផងដែរ
3. ទទួលបានអត្ថប្រយោជន៍ពេលមាន កម្មវិធីផ្តល់ជូនផ្សេងៗពីក្រុមហ៊ុន Samsung
4. ទទួលបានផលិតផលដែលមាន គុណភាពជាលក្ខណៈអន្តរជាតិ
5. មិនបារម្ភការប៉ះពាល់ដោយយថាហេតុ ព្រោះផលិតផលរបស់ Samsung ត្រូវបានផលិតឲ្យ សមស្រប តាមហ្វ្រេកង់ប្រព័ន្ធទូរស័ទ្ទ ក្នុងប្រទេសកម្ពុជា។
ក្រុមហ៊ុនសូមសំណូមពរ ដល់រាជរដ្ឋាភិបាលមេត្តាជួយទប់ស្កាត់នូវផលិតដែលនាំចូល គេចពន្ធនានា ដើម្បីធានាបាននូវតម្លាភាពនៃការប្រកួតប្រជែងស្របច្បាប់ និងទទួលបាន ចំណូលពីការបង់ពន្ធ សម្រាប់ថវិកាជាតិ ហើយក៏សំណូមពរដល់អតិថិជនទាំងអស់គាំទ្រនូវ ផលិតផលដែលនាំចូលស្រប ច្បាប់ដើម្បីចូលរួមបំពេញកតព្វកិច្ចជាពលរដ្ឋល្អ និងដើម្បីការរីកចំរើន ដល់ប្រទេសកម្ពុជាទាំងអស់គ្នា៕