(ភ្នំពេញ)៖ ប៉ូលិសដាក់ប៉ុស្តិ៍ត្រួតពិនិត្យគ្រឿងស្រវឹងចំនួន២គោលដៅប៉ុណ្ណោះ ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ ដើម្បីសុវត្ថិភាពចរាចរណ៍ របស់បងប្អូនប្រជាពលរដ្ឋ ចាប់ពីម៉ោង៩យប់ ដល់ម៉ោង៣ទៀបភ្លឺ។
យោងតាមរបាយការណ៍របស់ នាយកដ្ឋាននគរបាលចរាចរណ៍ បានបង្ហាញថា ប៉ុស្តិ៍ត្រួតពិនិត្យ២ទីតាំង គឺទីមួយស្ថិត នៅតាមបណ្តាយផ្លូវជាតិលេខ៥ និងទីតាំងទីពីរ ស្ថិតនៅផ្លូវជាតិលេខ៦ ។
គួរបញ្ជាក់ថា របាយការណ៍ផ្លូវការ របស់សមត្ថកិច្ចបានឲ្យដឹងថា ការត្រួតពិនិត្យអ្នកបើកបរក្រោមឥទ្ធិពល នៃគ្រឿងស្រវឹង ថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០១៦ សមត្ថកិច្ចបានឃាត់អ្នកបើកបរស្រវឹងចំនួន១៣នាក់ ក្នុងនោះអ្នកបើកម៉ូតូចំនួន១២នាក់ មានអត្រាជាតិអាល់កុលពី ០,៤៩MgL/ខ្យល់ ដល់ ០,៩៣ MgL/ខ្យល់ និង អ្នកបើកបររថយន្តម្នាក់ មានជាតិអាល់កុល ០,៦៥ MgL/ខ្យល់។
យ៉ាងណាក៏ដោយ កងកម្លាំងសមត្ថកិច្ច សូមអំពាវនាវឲ្យបងប្អូនប្រជាពលរដ្ឋ កុំបើកបរពេលស្រវឹង និងគោរពច្បាប់ចរាចរណ៍ ទាំងអស់គ្នា ដើម្បីសុវត្ថិភាពជាចំបង៕