(ភ្នំពេញ)៖ ក្រសួងបរិស្ថាន នៅរសៀលថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានរៀបចំធ្វើសន្និសីទសារព័ត៌មាន និងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវរបាយការណ៍បច្ចុប្បន្នភាពនៃការរួម ចំណែករបស់ជាតិ (NDC Update) ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ (UNFCCC)។
របាយការណ៍បច្ចុប្បន្នភាព នៃការរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ បានដាក់ជូនទៅកាន់លេខាធិការដ្ឋាន UNFCCC កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ការដាក់ជូននេះបង្ហាញពីការចូលរួម និងការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុស្របតាមកិច្ចព្រមព្រៀងទីក្រុងបារីស ស្តីពីអាកាសធាតុ៕
សូមទស្សនាវីដេអូ នៃការធ្វើសន្និសីទទាំងស្រុងដូចខាងក្រោម៖