(កំពង់ស្ពឺ)៖ ឧត្តមសេនីយ៍ឯក ឌី ពៅ ជំនួយការផ្ទាល់សម្ដេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា និងជាមេបញ្ជាការរង បញ្ជាការដ្ឋានអង្គរក្ស បានអញ្ជើញជាអធិបតីភាពក្នុងពិធីសំណេះសំណាល សាកសួរសុខទុក្ខ និងធ្វើបទឧទ្ទេសនាមជូនដល់សិក្ខាកាម បើកវគ្គហ្វឹកហ្វឺនជំនាញអង្គរក្សពិសេសជំនាន់ទី២៦ នៅភ្នំស្រង់ ខេត្តកំពង់ស្ពឺ នាព្រឹកថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។
ក្នុងឱកាសនោះឧត្តមសេនីយ៍ឯក ឌី ពៅ បានផ្តាំផ្ញើដល់ជំនាញអង្គរក្សពិសេសជំនាន់ទី២៦ ត្រូវខិតខំបម្រើជាតិ សាសនា ព្រះហាក្សត្រ។ ជាពិសេសត្រូវមានស្មារតីយ៉ាងមោះមុត ក្នុងការការពាររាជរដ្ឋាភិបាលស្របច្បាប់ និងត្រៀមខ្លួនជានិច្ច ក្នុងការកម្ចាត់ជនអគិត ដែលចង់បំផ្លាញសន្តិភាពនៅកម្ពុជា។
សូមជម្រាបថា ឧត្តមសេនីយ៍ឯក ឌី ពៅ បានប្រគល់ជូនអំណោយមួយចំនួន រួមមាន៖
១៖ នាយកដ្ឋានមជ្ឈមណ្ឌលសាលាហ្វឹកហ្វឺនចំនួន ១នាក់ ថវិកាចំនួន ២លានរៀល
២៖ នាយករងមជ្ឈមណ្ឌលចំនួន ១២នាក់ ក្នុង១នាក់ ថវិកាចំនួន ២០ម៉ឺនរៀល
៣៖ មន្ត្រីយោធាចារ្យ ចំនួន ៤៩នាក់ ក្នុង១នាក់ ថវិកាចំនួន ១៥ម៉ឺនរៀល
៤៖ មន្ត្រីមជ្ឈមណ្ឌលចំនួន ១៨៣នាក់ ក្នុង១នាក់ ថវិកាចំនួន ៣ម៉ឺនរៀល
៥៖ ក្រុមការងារសុខាភិបាលប្រចាំការ ចំនួន ១០នាក់ ក្នុង១នាក់ ថវិកា ៣ម៉ឺនរៀល
៦៖ ក្រុមប្រចាំការពន្លត់អគ្គិភ័យ ចំនួន ៥នាក់ ក្នុង១នាក់ ថវិកា ៣ម៉ឺនរៀល
៧៖ សិក្ខាកាមរបស់បញ្ជាការដ្ឋានកងអង្គរក្ស ៣៩៦នាក់ ក្នុង១នាក់ ថវិកា ៣ម៉ឺនរៀល
៨៖ សិក្ខាកាមផ្ញើមកជូនរួមហ្វឹកហ្វឺន ៩៦នាក់ ក្នុង១នាក់ ៣ម៉ឺនរៀល
៩៖ នាយទាហានអមដំណើរ ៣០នាក់ ក្នុង១នាក់ ១៥ម៉ឺនរៀល
១០៖ ខាងផ្នែកបិទហ្វុង ចំនួន ៤០ម៉ឺនរៀល
១១៖ ខាងមេក្រូ ចំនួន ៤០ម៉ឺនរៀល
១២៖ មជ្ឈមណ្ឌលហ្វឹកហ្វឺន ជំនាញអង្គរក្សភ្នំស្រង់ ថវិកាចំនួន ២០លានរៀល។
ឧត្តមសេនីយ៍ឯក ឌី ពៅ ថែមទាំងបានឧត្ថម្ភអំពូលសឡា ៥០គ្រាប់ និងបណ្ណាល័យតម្កល់ឯកសារមួយទៀត ដល់មជ្ឈមណ្ឌលហ្វឹកហ្វឺនខាងលើ ដើម្បីទុកឱ្យសិក្ខាកាមសិក្សាស្រាវជ្រាវ បង្កើនចំណេះដឹងបន្ថែមផងដែរ៕