(ភ្នំពេញ)៖ នៅថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ក្រសួងសុខាភិបាល និងអង្គការសុខភាពពិភពលោក បានចេញសេចក្តីប្រកាសជាផ្លូវការមួយថា៖ ករណីឆ្លងមេរោគអេដស៍នៅឃុំសំបួរមាស ស្រុកមុខកំពូល ខេត្តកណ្តាល មានចំនួន៤នាក់ ក្នុងចំណោមអ្នកចូលរួមស័្មគ្រចិត្ត ធ្វើតេស្តឈាមរក មេរោគអេដស៍ ចំនួន២៧៩នាក់ (ស្រ្តី១៧១នាក់)។ ក្នុងចំណោមអ្នកដែលធ្វើតេស្តឈាមរកមេរោគអេដស៍នោះ មានកុមារ១១២នាក់ (កុមារីចំនួន៧០នាក់) ពុំមានឆ្លងមេរោគអេដស៍ទេ នេះបើយោងតាមសេចក្តីប្រកាសរបស់ ក្រសួងសុខាភិបាល ដែលទើបទទួលបាននៅព្រលប់ថ្ងៃនេះ។
ក្រសួងសុខាភិបាល និងដៃគូអភិវឌ្ឍន៍ នឹងបន្តការតាមដានដោយយកចិត្តទុកដាក់នូវសភាពការណ៍ខាងលើនេះ និងអំពាវនាវដល់សាធារណៈជន សូមគោរពនូវសិទ្ធិក្នុងការរក្សាសំងាត់ និងភាពថ្លៃថ្នូររបស់អ្នកផ្ទុកមេរោគអេដស៍ ព្រមទាំងបញ្ចៀសនូវការម៉ាក់ងាយ និងការរើសអើងដល់ពួកគាត់។
ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងសុខាភិបាល៖