(ភ្នំពេញ)៖ លោក ហ្សង់ ហ្វ្រង់ស័រ តាន់ អគ្គនាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ ផ្នែកខេមរភាសា និងជាអ្នកជំនាញភូមិសាស្ត្រអន្តរជាតិ ក្នុងវេទិកាជជែកពិភាក្សារៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានលើកឡើងពីចក្ខុវិស័យពិភពលោករបស់អាមេរិក តាំងពីឆ្នាំ១៩៤៥ ដល់អាណត្តិលោក ចូ បៃដិន នាពេលបច្ចុប្បន្ននេះ។
ក្នុងកិច្ចពិភាក្សាស្ដីពី «អ្វីទៅដែលពិភពលោកនឹងទទួលបានពីនយោបាយថ្មីរបស់សហរដ្ឋអាមេរិក ក្រោមការដឹកនាំរបស់លោក ចូ បៃដិន» លោក ហ្សង់ ហ្វ្រង់ស័រ តាន់ បានបង្ហាញពីរបៀបដែលអាមេរិក ត្រួតត្រាដឹកនាំពិភពលោក តាំងពីឆ្នាំ១៩៤៥។ បន្ថែមពីនេះ លោកក៏បានលើកឡើងពីចក្ខុវិស័យពិភពលោករបស់ លោក ចូ បៃដិន ផងដែរ។
សូមទស្សនាវីដេអូទាំងស្រុង នៃការលើកឡើងរបស់លោក ហ្សង់ ហ្វ្រង់ស័រ តាន់ ខាងក្រោមនេះ៖