(ភ្នំពេញ)៖ លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ នេះ បានរៀបចំសន្និសីទសារព័ត៌មានមួយ ស្តីពីការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ Sinopharm នៅក្នុងប្រទេសកម្ពុជា។ សន្និសីទនេះ បានធ្វើឡើងនៅទីស្តីការគណៈរដ្ឋមន្រ្តី ដោយមានការចូលរួមពីបណ្តាអ្នកព័ត៌មាន មកពីស្ថាប័ននានា។
សន្និសីទរបស់ក្រសួងសុខាភិបាល បានធ្វើឡើងបន្ទាប់ពីកម្ពុជា បានទទួលវ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ចំនួន៦០ម៉ឺនដូស ដែលជាជំនួយជំហានដំបូងរបស់ចិន ផ្តល់ឱ្យរាជរដ្ឋាភិបាលកម្ពុជា នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១។
ខាងក្រោមនេះជាវីដេអូទាំងស្រុងនៃសន្និសីទសារព័ត៌មានរបស់ អ្នកនាំពាក្យក្រសួងសុខាភិបាល ស្តីពីការដាក់ឱ្យប្រើប្រាស់វ៉ាក់សាំងកូវីដ១៩ Sinopharm នៅកម្ពុជា៖