(ភ្នំពេញ)៖ អគ្គនាយកដ្ឋានពន្ធដារ នៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានចេញសេចក្ដីជូនដំណឹង ស្ដីពីការប្រឡងប្រជែងជ្រើសរើសបេក្ខជន ចំនួន២០០នាក់ ឲ្យចូលរួមបម្រើការងារ។
តាមសេចក្ដីជូនដំណឹងដែលបណ្ដាញព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបញ្ជាក់ថា កាលបរិច្ឆេទទទួលពាក្យ ចាប់ពីថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ថ្ងៃទី០៩ ខែមីនា ឆ្នាំ២០២១ វេលាម៉ោង១៧៖០០នាទី រសៀល។
ដើម្បីចុះឈ្មោះ https://online.tax.gov.kh/gdtexam/login
ខាងក្រោមនេះ ជាសេចក្ដីជូនដំណឹង របស់អគ្គនាយកដ្ឋានពន្ធដារ ដែលមានខ្លឹមសារទាំងស្រុង៖