(ក្រចេះ)៖ កម្លាំងជំនាញនគរបាលព្រហ្មទណ្ឌ សហការជាមួយកម្លាំងប៉ុស្តិ៍នគរបាលរដ្ឋបាលថ្មគ្រែ, ប៉ុស្តិ៍នគរបាលរដ្ឋបាលដារ នៃអធិការដ្ឋាននគរបាលស្រុកចិត្របុរី នៅរសៀលថ្ងៃទី៨ ខែកុម្ភ៖ ឆ្នាំ២០២១ បានចុះបង្រ្កាប ល្បែងភ្នាល់ខុសច្បាប់ (ជល់មាន់) មួយកន្លែង នៅចំនុចក្រោមដើមដើមអំពិល ភូមិថ្មគ្រែកណ្ដាល ឃុំថ្មគ្រែ ស្រុកចិត្របុរី ខេត្តក្រចេះ។

យោងតាមរបាយការណ៍នគរបាលបញ្ជាក់ថា ពេលកម្លាំងសមត្ថកិច្ចចុះទៅដល់ ទីតាំងជល់មាន់ខាងលើ អ្នកញៀនល្បែងទាំងនោះរត់គេចខ្លួនបាត់អស់ ដោយមិនបានឃាត់ខ្លួន អ្នកញៀនល្បែងទាំងនោះទេ បន្សល់ទុកវត្ថុតាង និងសំភារៈជល់មាន់ជាច្រើននៅកន្លែង។

របាយការណ៍បញ្ជាក់ទៀតថា កម្លាំងនគរបាលដកហូតវត្ថុតាងរួមមាន៖

*កន្ត្រក់ដាក់មាន់ចំនួន០៩
*មាន់ចំនួន០៥ក្បាល (ងាប់០២ក្បាល)។
*ជញ្ជីងចំនួន០១
*កៅអីជ័រចំនួន១៩
ម៉ូតូចំនួន០៤គ្រឿង។ ចំណែកកញ្ចក់ចំនួន០១ផ្ទាំង និងរបាំងសង្វៀនចំនួន០១ខ្សែ ត្រូវកម្លាំងនគរបាលសម្រេចដុតបំផ្លាញចោលនៅហ្នឹងកន្លែង។

បច្ចប្បន្ន វត្ថុតាងខាងលើត្រូវបានកម្លាំងនគរបាល យកមករក្សាទុកនៅអធិការដ្ឋាននគរបាលស្រុកចិត្របុរី ដើម្បីចាត់ការបន្តទៀត៕