(ព្រះសីហនុ)៖ នៅព្រឹកថ្ងៃចន្ទ ថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ អគារស្នាក់នៅរួមរបស់កងទ័ពក្នុងបរិវេណតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ ត្រូវបានប្រារព្ធពិធីសែនក្រុងពាលីបញ្ចុះបឋមសីលា ដើម្បីដំណើរការសាងសង់ ក្រោមអធិបតីឧត្តមសេនីយ៍ឯក យឿង សុខុន មេបញ្ជាការរងកងទ័ពជើងគោក និងជាមេបញ្ជាការភូមិភាគ៣ និងលោក គួច ចំរើន អភិបាលខេត្តព្រះសីហនុ។
អគារស្នាក់នៅនេះមានចំនួន ០២ខ្នង កម្ពស់ ០២ជាន់ មានទទឹង ១០,៥០ម៉ែត្រ បណ្តោយ ៣៦ម៉ែត្រ មានលទ្ធភាពឱ្យយោធារបស់យើងស្នាក់នៅចន្លោះពី ៨០នាក់ ទៅ ១២០នាក់ ស្ថិតក្នុងបរិវេណតំបន់ប្រតិបត្តិការសឹករងខេត្តព្រះសីហនុ មានទីតាំងសង្កាត់លេខ១ ក្រុងនិងខេត្តព្រះសីហនុ៕