(កំពង់ធំ)៖ លោកឧត្តមសេនីយ៍ទោ ម៉ែន លី ស្នងការនគរបាលខេត្តកំពង់ធំ និងលោក សាយ វាសនា ព្រះរាជអាជ្ញារងអមសាលាដំបូងខេត្ត តំណាងលោក ស៉ិន វិរ: ព្រះរាជអាជ្ញាអមសាលាដំបូង ខេត្តកំពង់ធំ បានប្រគល់ទទួលស៉ីម៉ងត៍ ៣០តោន នៅស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ នារសៀលថ្ងៃ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១។
លោក សាយ វាសនា បានលើកឡើងថា ស៉ីម៉ងត៍មានចំនួន ៣០តោន ដែលជាការឧបត្ថម្ភបស់លោក ស៉ិន វិរ: ដល់ស្នងការដ្ឋាននគរបាលខេត្តកំពង់ធំ ដើម្បីចូលរួមកសាងអភិវឌ្ឍន៍អង្គភាព ឲ្យមានភាពរីកចំរើនបន្ថែមទៀត កែប្រែពីការខ្វះខាត បំពេញទៅដោយអគារ កងអន្តរាគមន៍បន្ទប់បរិភោគម្ហូបអាហារ អគារប្រចាំការ សាលប្រជុំ ការិយាល័យរដ្ឋបាលជាដើម។
លោកឧត្តមសេនីយ៍ទោ ម៉ែន លី បានថ្លែងអំណរគុណយ៉ាងជ្រាលជ្រៅចំពោះលោក ស៉ិន វិរ: ដែលបានឆ្លៀតឱកាសចំណាយពេលវេលា ដែលបានប្រគល់អំណោយស៉ីមង់ត៍ ៣០តោននេះ។
ឆ្លៀតក្នុងឱកាសនោះដែរលោកឧត្តមសេនីយ៍ទោ ម៉ែន លី បានអញ្ជើញភ្ញៀវកិត្តិយស ទស្សនា ការដ្ឋាន សំណង់ អគារ ដែលកំពុងតែដំណើរការសាងសង់យ៉ាងសស្រាក់សស្រាំ ប្រកបដោយការយកចិត្តទុកដាក់ខ្ពស់ គួរជាទីមោទនៈ៕