(ភ្នំពេញ)៖ ប្រធានគណបក្សយុវជនកម្ពុជា លោក ពេជ្រ ស្រស់ បានប្រាប់ Fresh News ឱ្យដឹងថា លោកនឹងដឹកនាំក្រុមការងារ ចុះសួរសុខទុក្ខសកម្មជនគណបក្សសង្រ្គោះជាតិ នៅម៉ោង៩៖០០ព្រឹក ថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០១៦ ស្អែកនេះ។ ការចុះសួរសុខទុក្ខនេះ បានធ្វើឡើងបន្ទាប់ពីមានការអនុញ្ញាតពី អគ្គនាយកដ្ឋានពន្ធនាគារ របស់ក្រសួងមហាផ្ទៃ។
លោក ពេជ្រ ស្រស់ បានប្រកាសថា នៅពេលចុះសួរសុខទុក្ខសកម្មជនគណបក្សសង្រ្គោះជាតិ នៅព្រឹកស្អែកនោះ លោកមានសំណួរចំនួន៧ ចំណុច ដើម្បីសំណេះសំណាលជាមួយពួកគេ ដែលពាក់ព័ន្ធនឹងច្បាប់ និងនយោបាយ។
សូមជំរាបថា សកម្មជនគណបក្សសង្រ្គោះជាតិ ១៥នាក់ ដែលពាក់ព័ន្ធនឹងអំពើហិង្សា នៅក្បែរទីលានប្រជាធិបតេយ្យ និងក្លែងឯកសារសាធារណៈ ត្រូវបានសមត្ថកិច្ចចាប់ខ្លួន នៅចុងឆ្នាំ២០១៤ និងដើមឆ្នាំ២០១៥ ក្នុងនោះមានលោក ហុង សុខហួរ សមាជិកព្រឹទ្ធសភា គណបក្សសមរង្ស៊ី និង លោក មាជ សុវណ្ណារ៉ា នាយកព័ត៌មាន គណបក្សសង្រ្គោះជាតិផងដែរ៕
ខាងក្រោមនេះជាសេចក្តីប្រកាសរបស់ គណបក្សយុវជនកម្ពុជា សម្រាប់ការចុះសួរសុខទុក្ខសកម្មជន គណបក្សសង្រ្គោះជាតិ នៅក្នុងពន្ធនាគារព្រៃស៖