(ភ្នំពេញ)៖ ក្រុមហ៊ុនឆាយណាហ៊រទាន (ហៅកាត់ថា ក្រុមហ៊ុនCHD) ត្រូវបង្កើតឡើងនៅឆ្នាំ២០០២ ជាសហគ្រាសផលិតថាមពលអគ្គិសនីរបស់ប្រទេសចិន ដែលបានឈរនៅលំដាប់ថ្នាក់នៃសហគ្រាសកំពូលទាំង៥០០លើពិភពលោក។ ក្រុមហ៊ុនឆាយណាហ៊រទាន សំខាន់គឺប្រកបអាជីវកម្ម ដូចជាផលិតថាមពលអគ្គិសនីផលិត និងផ្គត់ផ្គង់ថាមពលកម្តៅ ព្រមនិងផ្តល់សេវាកម្មខាងការអភិវឌ្ឍថាមពលធម្មជាតិ និងបច្ចេកវិទ្យាពាក់ព័ន្ធ ដូចជាធ្យូងថ្មជាដើមដែលពាក់ព័ន្ធនឹងថាមពលអគ្គិសនី។
ក្នុងការអភិវឌ្ឍនៅបរទេស ក្រុមហ៊ុនឆាយណាហ៊រទាន ដែលជាសហគ្រាសមួយដែលបានខិតខំ «ផ្តល់ថាមពលស្អាត ដើម្បីបង្កើតជីវិតកាន់តែប្រសើរ» បានផ្តោតសំខាន់លើការ បង្កើតគម្រោងស្តីពី “ការតភ្ជាប់ដួងចិត្តរវាងប្រជាជន” ស្របពេលដែលផ្តល់ផលប្រយោជន៍រួម បានសម្រេចការធ្វើឱ្យប្រជាជនកាន់តែជិតស្និទ្ធនិងការតភ្ជាប់ផ្នែកដួងចិត្ត ។ ឆ្លងតាមរយៈការបំពេញបេសកកម្មសង្គមរបស់សហគ្រាសយ៉ាងសកម្មនៅប្រទេសកម្ពុជា ក្រុមហ៊ុនឆាយណាហ៊រទានបានអនុវត្តយ៉ាងប្រាកដប្រជានូវការផ្តល់ជំនួយដល់ ប្រទេសកម្ពុជាក្នុងការប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ ចូលរួមសកម្មភាពសប្បុរសធម៌យ៉ាងសកម្ម ជួយជំរុញការអភិវឌ្ឍសេដ្ឋកិច្ចនិងសង្គមរបស់ប្រទេសកម្ពុជាដែលបាន រួមចំណែករបស់ខ្លួនលើវិស័យបច្ចេកវិទ្យា សេដ្ឋកិច្ច បរិស្ថាននិងការអភិវឌ្ឍជានិរន្តរភាពក្នុងតំបន់។
ឆ្នាំ២០២០ ក្រុមហ៊ុនឆាយណាហ៊រទានបានចាត់ទុកប្រទេសកម្ពុជាជាប្រទេសទីមួយ ដែលបានចាប់ដំណើរការជាផ្លូវការនូវគម្រោងពិសេសចម្រុះឆ្លងវប្បធម៌ដែលឈ្មោះថា «បំភ្លឺអនាគត»។ ក្នុងនាមជាគំរូនៃគម្រោងពិសេសចម្រុះឆ្លងវប្បធម៌ជាសកលរបស់ក្រុមហ៊ុនឆាយណាហ៊រទានគម្រោង «បំភ្លឺអនាគត» រួមមានសកម្មភាពមួយចំនួន ដូចជាបង្កើតបណ្ណាល័យ ពិព័រណ៍រូបភាព និងការប្រកួតគូរគំនូរក្មេងជំទង់ដែលឈ្មោះ «ថាមពលពេលអនាគត» ជាដើម ដោយបានផ្តោតការយកចិត្តទុកដាក់ដល់ការ ផ្តល់ការអប់រំផ្នែកវិទ្យាសាស្រ្ត សោភណ្ឌភាព និងអក្សរសាស្រ្តដល់ក្មេងកម្ពុជាក្នុងបរិបទដែលជំងឺកូវីដ ១៩បានរីករាលដាលលើទូទាំងពិភពលោក ដើម្បីបង្កើតស្ពានសម្រាប់ក្មេងកម្ពុជាក្នុងការស្វែងយល់ពីចំណេះដឹង។ ក្នុងអំឡុងពេលមួយឆ្នាំតាំងពីចាប់ដំណើរកន្លងមក គម្រោងនេះបានបង្ហាញពីទស្សនៈ ដែលប្រកបដោយនវានុវត្ដន៍ ភាពសម្របសម្រួល បៃតង ភាពបើកទូលាយ និងការចែករំលែកការអភិវឌ្ឍចំពោះប្រជាជនកម្ពុជា ។
ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីចិន ក្រុមហ៊ុនឆាយណាហ៊រទាន បានចេញផ្សាយវីដេអូ «បំភ្លឺអនាគតបំភ្លឺកម្ពុជា»។ ក្នុងឆ្នាំថ្មី ក្រុមហ៊ុនឆាយណាហ៊រទាននឹងបន្តពួតដៃប្រជាជនកម្ពុជា ដើម្បីរួមគ្នាបំភ្លឺអនាគតនិងកសាងប្រទេសកម្ពុជាឱ្យកាន់តែល្អបវរ៕