(ភ្នំពេញ)៖ អ្នកខ្លាំងលើបញ្ហានយោបាយអន្តរជាតិ៥រូប បានជួបពិភាក្សាគ្នាលើវេទិកាតុមូល ដែលបានរៀបចំដោយរាជបណ្ឌិត្យសភាកម្ពុជា នៅព្រឹកថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ដើម្បីជជែកពីនយោបាយ និងអានុភាពរបស់ប្រធានាធិបតីអាមេរិក លោក ចូ បៃដិន សម្រាប់ពិភពលោក។
អ្នកខ្លាំងទាំង៥រូប ដែលសុទ្ធសឹងជាបុគ្គលល្បីនៅក្នុងសង្គមកម្ពុជានេះរួមមាន៖ លោកបណ្ឌិតសភាចារ្យ សុខ ទូច ប្រធានរាជបណ្ឌិត្យសភាកម្ពុជា, លោក ហ្សង់ ហ្វ្រង់ស័រ តាន់ អគ្គនាយកគ្រប់គ្រងវិទ្យុបារាំងអន្តរជាតិ ផ្នែកខេមរភាសា និងជាអ្នកជំនាញភូមិសាស្ត្រអន្តរជាតិ, លោក ពុយ គា អ្នកឆ្លើយឆ្លងព័ត៌មានរបស់ទីភ្នាក់ងារព័ត៌មានជប៉ុនក្យូដូ ប្រចាំប្រទេសកម្ពុជា, លោក ប៉ែន បូណា ប្រធានក្លឹបអ្នកកាសែតកម្ពុជា និងជានិពន្ធនាយកទូរទស្សន៍ PNN និងលោក មាស នី អ្នកវិភាគ និងតាមដានការអភិវឌ្ឍសង្គម។
ខាងក្រោមសូមទស្សនាវិដេអូទាំងស្រុង ដែលមានរយៈពេលជាង៣ម៉ោង៖