(ភ្នំពេញ)៖ គណៈមេធាវីកម្ពុជា នៅថ្ងៃទី០៨ ខែកុម្ភៈ ឆ្នាំ២០២១បនេះ បានអំពាវនាវដល់សមាជិក-សមាជិកាមេធាវី ទាំងអស់ ចូលរួមឱ្យបានច្រើនធ្វើជាមេធាវី ស្ម័គ្រចិត្តរបស់គណៈមេធាវី ក្នុងការប្រឹក្សាយោបល់ ផ្នែកច្បាប់ ក៏ដូចជាការការពារក្តីជូនប្រជាពលរដ្ឋក្រីក្រ និងកម្មករនិយោជិត ដែលខ្វះលទ្ធភាពពឹងពាក់មេធាវី ដើម្បីធ្វើការការពារសិទ្ធិរបស់ខ្លួនតាមផ្លូវច្បាប់។
សេចក្តីអំពាវនាវរបស់គណៈមេធាវី ដែលបណ្តាញព័ត៌មាន Fresh News ទទួលបាន នៅថ្ងៃនេះ បានបញ្ជាក់ថា ដើម្បីចូលរួមចំណែកក្នុងការបម្រើវិស័យយុត្តិធម៌សង្គម ឱ្យកាន់តែប្រសើរឡើង គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានដាក់ចេញនូវគោលនយោបាយស្តីពីការពិគ្រោះយោបល់ និងការការពារក្តីជូនជនក្រីក្រ ដោយឥតគិតកម្រៃ។
គណៈមេធាវី បានបញ្ជាក់ថ ដើម្បីសម្រេចបាននូវគោលនយោបាយនេះ គណៈមេធាវី នៃព្រះរាជាណាចក្រកម្ពុជា ត្រូវការចាំបាច់នូវការចូលរួមពីសមាជិក-សមាជិកាមេធាវីទាំងអស់ដោយស្ម័គ្រចិត្ត ក្នុងដំណើរការលើការពិគ្រោះយោបល់ច្បាប់ និងការ ការពារក្តីជូនជនក្រីក្រ។
តាមរយៈនេះ គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានធ្វើការអំពាវនាវដល់សមាជិក-សមាជិកាមេធាវី ទាំងអស់ មេត្តាចូលរួមឱ្យបានច្រើនធ្វើជាមេធាវី ស្ម័គ្រចិត្តរបស់គណៈមេធាវី ក្នុងការប្រឹក្សាយោបល់ ផ្នែកច្បាប់ ក៏ដូចជាការការពារក្តីជូនប្រជាពលរដ្ឋក្រីក្រ និងកម្មករនិយោជិត ដែលខ្វះលទ្ធភាពពឹងពាក់មេធាវី ដើម្បីធ្វើការការពារសិទ្ធិរបស់ខ្លួនតាមផ្លូវច្បាប់៕
ខាងក្រោមនេះជាសេចក្តីអំពាវនាវរបស់គណៈមេធាវី៖