(តាកែវ)៖ លោក ណុប រ័ត្ននិមល សមាជិកយុវជនគណបក្សប្រជាជនកម្ពុជាថ្នាក់កណ្តាល និងជាប្រធានក្រុមការងារយុវជនគណបក្សខុទ្ទកាល័យសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា តំណាងនាយឧត្តមសេនីយ៍កិត្តិបណ្ឌិត ហ៊ីង ប៊ុនហៀង នាយករងខុទ្ទកាល័យសម្តេចតេជោ និងជាប្រធានគណៈកម្មាធិការគណបក្សខុទ្ទកាល័យសម្តេចតេជោ នៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានជួបសំណេះសំណាលជាមួយយុវជនគណបក្សស្រុកចំនួន ៤០០នាក់ និងនាំយកអំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ប្រធានកាកបាទក្រហមកម្ពុជា ប្រគល់ជូននៅស្រុកត្រាំកក់ និងស្រុកព្រៃកប្បាយ ខេត្តតាកែវ។
ពិធីនេះក៏មានការអញ្ជើញចូលរួមពីណាក់លោក អ៊ូច ភា អភិបាលខេត្តតាកែវ ព្រមទាំងអាជ្ញាធរមូលដ្ឋាន និងថ្នាក់ដឹកនាំគណបក្សខេត្ត ិនិងស្រុកយ៉ាងច្រើនផងដែរ។
អំណោយរបស់សម្តេចតេជោ ហ៊ុន សែន និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ដែលយកមកប្រគល់ជូនរដ្ឋបាលស្រុកទាំងពីររួមមាន៖
*ទី១៖ ឧបត្ថម្ភសាលាស្រុកត្រាំកក់ ២លានរៀល និងកុំព្យូទ័រ Laptop ចំនួន ០១គ្រឿង និងម៉ាស៊ីនព្រីនឯកសារ ចំនួន ០១គ្រឿង។
*ទី២៖ ឧបត្ថម្ភសាលាស្រុកព្រៃកប្បាស ២លានរៀល និងកុំព្យូទ័រ Laptop ចំនួន ០១គ្រឿង និងម៉ាស៊ីនព្រីនឯកសារ ចំនួន ០១គ្រឿង។
*ទី៣៖ សាលាឃុំ១៥ ក្នុងស្រុកត្រាំកក់និងសាលាឃុំព្រៃកប្បាស១៣ឃុំ ក្នុងមួយឃុំ ទទួលបាន កុំព្យូទ័រ Laptop ចំនួន ០១គ្រឿង ម៉ាស៊ីនព្រីនឯកសារ ចំនួន ០១គ្រឿង និងវិទ្យុទាក់ទងចំនួន ០៥គ្រឿង។
*ទី៤៖ វិទ្យាល័យទាំង០៨ ក្នុងមួយវិទ្យាល័យទទួលបាន កុំព្យូទ័រLaptop ចំនួន ០១គ្រឿង និងម៉ាស៊ីនព្រីនឯកសារ ចំនួន ០១គ្រឿង។
និង*ទី៥៖ ឧបត្ថម្ភដល់យុវជនចូលរួមពីស្រុកចំនួន ៤០០នាក់ ក្នុងមួយៗនាក់ទទួលបានថវិកា ២០,០០០រៀល ព្រមទាំងឧបត្ថម្ភនគរបាលថវិកា ១លានរៀល កងរាជអាវុធហត្ត ១លានរៀល សឹករង ៥០មឺនរៀល និងចំណាយផ្សេងៗទៀង៕