(បរទេស)៖ គិតត្រឹមម៉ោង ៨ព្រឹកថ្ងៃចន្ទ ទី០៨ ខែកុម្ភៈ ឆ្នាំ២០២១នេះ ចំនួនអ្នកឆ្លងជំងឺ COVID-19 នៅទូទាំងពិភពលោក បានកើនឡើងដល់ ១០៦,៦៧៧,៣៧២នាក់ហើយ។ ក្នុងនោះអ្នកស្លាប់មានចំនួន ២,៣២៦,៨១៩នាក់ និងជាសះស្បើយឡើងវិញ ៧៨,៣៧៥,៤៣៣នាក់។
យោងតាមទិន្នន័យពីគេហទំព័រអន្តរជាតិ Worldometer បានបង្ហាញថា ការរីករាលដាលនៃជំងឺកូវីដ១៩ នៅតែមានសភាពស្រួចស្រាវចំនួនអ្នកឆ្លង និងស្លាប់ថ្មីនៅតែមានចំនួនច្រើន។
សហរដ្ឋអាមេរិក នៅតែជាប្រទេសមានចំនួនអ្នកឆ្លង និងស្លាប់ដោយសារជំងឺ COVID-19 ច្រើនជាងគេ។ សហរដ្ឋអាមេរិក មានអ្នកឆ្លងជំងឺ COVID-19 ចំនួន២៧,៦១១,៤០៣នាក់ ស្លាប់ចំនួន ៤៧៤,៩៣៣នាក់ និងជាសះស្បើយចំនួន ១៧,៣៥៤,៣៨៨នាក់។
ដោយឡែកប្រទេសដែលឈរនៅចំណាត់ថ្នាក់ទី២ នៃតារាងស្ថិតិនៃអ្នកឆ្លងជំងឺកូវីដ១៩ គឺប្រទេសឥណ្ឌា។ ឥណ្ឌាមានអ្នកឆ្លង១០,៨៣៨,៨៤៣នាក់ ស្លាប់ចំនួន១៥៥,១១៤នាក់ និងជាសះស្បើយ ១០,៥៣៣,០៧៦នាក់។
ប្រទេសឈរនៅចំណាត់ថ្នាក់ទី៣ គឺប្រទេសប្រេស៊ីល។ ប្រេស៊ីល មានអ្នកឆ្លង៩,៥២៤,៦៤០នាក់ ស្លាប់២៣១,៥៦១នាក់ និងជាសះស្បើយ ៨,៣៩៧,១៨៧នាក់។
ខាងក្រោមជាទិន្នន័យប្រទេសចំនួន២០ ដែលមានអ្នកឆ្លងជំងឺ COVID-19 ច្រើនជាងគេ៖