(ភ្នំពេញ)៖ សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តីនៃកម្ពុជា នៅរសៀលថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានអញ្ជើញទទួលបានវ៉ាក់សាំងការពារកូវីដ១៩ ដែលជាជំនួយរបស់រដ្ឋាភិបាលចិន ព្រមទាំងធ្វើសន្និសីទសារព័ត៌មាននៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញផ្ញើជូនជនរួមជាតិ។
វ៉ាក់សាំងដែលកម្ពុជាទទួលបាននេះមានចំនួន៦០ម៉ឺនដូសក្នុងជំហានដំបូង ដោយក្នុងនោះចំនួន៣០ម៉ឺនដូសសម្រាប់ក្រសួងសុខាភិបាល និង៣០ម៉ឺនដូសទៀត សម្រាប់ក្រសួងការពារជាតិ។
ខាងក្រោមប្រសាសន៍សំខាន់ៗរបស់សម្តេចតេជោ ហ៊ុន សែន ក្នុងឱកាសទទួលវ៉ាក់សាំង និងធ្វើសន្និសីទព័ត៌មានផ្ញើជូនជនរួមជាតិ៖
* លោក វ៉ាង វិនធាន អគ្គរដ្ឋទូតចិនប្រចាំកម្ពុជា ថ្លែងថា កម្ពុជាជាប្រទេសដំបូងគេលើពិភពលោក ដែលបានទទួលជំនួយវ៉ាក់សាំង១៩ ពីរដ្ឋាភិបាលចិន
* អគ្គរដ្ឋទូតចិន ថ្លែងថា ចាប់ពីផ្ទុះកូវីដ១៩ រដ្ឋាភិបាលកម្ពុជា-ចិន បានជួយគ្នាទៅវិញទៅមក ដែលប្រៀបដូចជាពាក្យស្លោកថា «ស្រលាញ់គ្នា ក្នុងគ្រាក្រ ស្គាល់មិត្តល្អក្នុងគ្រាលំបាក»
* អគ្គរដ្ឋទូតចិន ថ្លែងថា ក្រុមវេជ្ជបណ្ឌិតចិន បានមកបណ្តុះបណ្តាលអំពីរបៀបចាក់វ៉ាក់សាំងកូវីដ១៩ ដល់គ្រូពេទ្យកម្ពុជា
* អគ្គរដ្ឋទូតចិន ថ្លែងថា ប្រទេសចិននឹងបន្តជួយកម្ពុជា ក្នុងការប្រឆាំងនឹងកូវីដ១៩ និងផ្តល់ជំនួយដល់កម្ពុជា តាមលទ្ធភាព រហូតដល់ឈ្នះជំងឺកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមថ្លែងសុន្ទរកថា នៅក្នុងឱកាសទទួលវ៉ាក់សាំងកូវីដ១៩នៅអាកាសយានដ្ឋានអន្តរជាតិភ្នំពេញ,
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាទទួលជំនួយវ៉ាក់សាំងកូវីដ១៩ ជំហានទី១ ចំនួន៦០ម៉ឺនដូស។
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ទោះបីជាកម្ពុជាទប់ស្កាត់បានទ្រង់ទ្រាយធំក៏ដោយ វ៉ាក់សាំងជាតម្រូវការដ៏សំខាន់មួយរបស់កម្ពុជា ក្នុងការយកឈ្នះជំងឺកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា រាជរដ្ឋាភិបាល និងប្រជាជនកម្ពុជា ពិតជាមានការដឹងគុណរដ្ឋាភិបាល និងប្រជាចិន ដែលបានផ្តល់ជំនួយវ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូស ក្នុងចំណោម១លានដូសដល់កម្ពុជា
* សម្តេចតេជោ ហ៊ុន សែន បានថ្លែងថា វ៉ាក់សាំងស៊ីណូហ្វាម ពិតជាមានប្រសិទ្ធភាពខ្ពស់សម្រាប់មនុស្សអាយុពី១៨ ដល់៥៩ឆ្នាំ
* សម្តេចតេជោ ហ៊ុន សែន រំលឹកដល់ក្រសួងស្ថាប័នពាក់ព័ន្ធ បន្តយកចិត្តទុកដាក់អនុវត្តវិធានការសុខាភិបាល ដើម្បីប្រយុទ្ធនឹងជំងឺកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន អំពាវនាវដល់ប្រជាពលរដ្ឋទាំងអស់ ឱ្យបន្តអនុវត្តវិធានការសុខាភិបាល ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមធ្វើស ន្និសីទសារព័ត៌មានផ្ញើជូនជនរួមជាតិ ក្រោយពីទទួលបានវ៉ាក់សាំងពីប្រទេសចិន។
* សម្តេចតេជោ ហ៊ុន សែន ចាប់ផ្តើមធ្វើសន្និសីទកាសែត ក្រោយទទួលបានជំនួយវ៉ាក់សាំងកូវីដ១៩ របស់ចិនជំហានដំបូង ចំនួន៦០លានដូស
* សម្តេចតេជោ ហ៊ុន សែន ជំរុញឱ្យប្រជាពលរដ្ឋ បន្តអនុវត្តយុទ្ធសាស្រ្ត «៣ការពារ និង៣កុំ» ដើម្បីបង្ការ និងទប់ស្កាត់ជំងឺកូវីដ១៩ ទោះបីជាមានវ៉ាក់សាំងហើយ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ពិភពលោកពេលនេះ ហាក់កំពុងមានសង្គ្រាមដណ្តើមវ៉ាក់សាំងកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ចំនួនវ៉ាក់សាំងកូវីដ១៩ដែលផលិតចេញនៅលើពិភពលោក ពេលនេះមានចំនួនតិចជាងតម្រូវការ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ប្រទេសជាច្រើនមានលទ្ធភាពទិញវ៉ាក់សាំងកូវីដ១៩ ប៉ុន្តែពុំមានវ៉ាក់សាំងដើម្បីឱ្យពួកគេទិញឡើយ
* សម្តេចតេជោ ហ៊ុន សែន បង្ហាញមោទនភាព ដែលកម្ពុជាបានទទួលវ៉ាក់សាំងកូវីដ១៩ នាពេលនេះដោយសារតែកិច្ចសហប្រតិបត្តិការកម្ពុជាជាមួយចិន
* សម្តេចតេជោ ហ៊ុន សែន សង្ឃឹមថា លិខិតរបស់សម្តេចស្នើសុំវ៉ាក់សាំងកូវីដ១៩ទៅកាន់ នាយករដ្ឋមន្រ្តីចិន ក្នុងនាមរដ្ឋាភិបាល នឹងទទួលបានការឆ្លើយតបជាបន្តបន្ទាប់
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ហុងគ្រីដែលជាសមាជិកអឺរ៉ុប ក៏បានប្រើប្រាស់វ៉ាក់សាំងរបស់ចិនដែរ ក្រៅពីនោះ មានប្រទេសធំៗផ្សេងទៀត
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា មូលហេតុដែលសម្តេចសម្រេចមិនចាក់វ៉ាក់សាំងកូវីដ១៩ តាមផែនការនោះ ដោយសារតែទទួលបានលិខិតបញ្ជាក់ផ្លូវការពីស្ថានទូតចិនថា វ៉ាក់សាំងមានប្រសិទ្ធភាពលើអាយុ១៨ ដល់ ៥៩ឆ្នាំ
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ការសម្រេចបន្ថយលើផែនការចាក់វ៉ាក់សាំងកូវីដ១៩ លើពលរដ្ឋខ្មែរពី ៨០ភាគរយ មកត្រឹម៦០ភាគរយ គឺដោយសារតែការប្រកាសជាថ្មី នៃភាពស៊ាំ
* សម្តេចតេជោ ហ៊ុន សែន បង្ហើបអំពីគម្រោងចរចាដើម្បីទិញវ៉ាក់សាំងកូវីដ១៩ ពីប្រទេសថៃ ដែលនឹងផលិតបាននៅឆ្នាំនេះ និងពិចារណាក្នុងការស្វែងរកវ៉ាក់សាំងកូវីដ១៩ពីប្រទេសរុស្ស៉ី
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា កម្ពុជាមិនមែនចេះតែទទួលគ្រប់វ៉ាក់សាំង១៩នោះទេ គឺត្រូវទទួលយ៉ាងណាឱ្យស្របតាមស្ថានភាពជាក់ស្តែង
* សម្តេចតេជោ ហ៊ុន សែន អនុញ្ញាតឱ្យអ្នកសារព័ត៌មាន ក្លាយទៅជាបុគ្គលអាទិភាព ដែលត្រូវទទួលវ៉ាក់សាំងកូវីដ១៩
* សម្តេចតេជោ ហ៊ុន សែន ប្រកាសឱ្យកូនប្រុសទាំង៣របស់សម្តេច និងថ្នាក់ដឹកនាំ រួមទាំងកូនៗអ្នកធំដែលគ្រប់លក្ខខណ្ឌ ទៅចាក់វ៉ាក់សាំងកូវីដ១៩ ទាំងអស់គ្នា
* សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា សម្តេចនឹងមិននិយាយជាមួយតំណាងទូតណាដែលនាំបញ្ហារបស់បុគ្គលមួយចំនួនដែលសម្តេចហៅថា «ឆ្កែកាច» មកជជែកជាមួយសម្តេចទៀតទេ
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការទទួលបានវ៉ាក់សាំងកូវីដ១៩ ចំនួន៦០ម៉ឺនដូសនៅថ្ងៃនេះ បង្ហាញឱ្យឃើញពីប្រសិទ្ធភាព នៃការប្តេជ្ញាចិត្តរបស់នាយករដ្ឋមន្រ្តីចិន កន្លងមក
* សម្តេចតេជោ ហ៊ុន សែន ថ្លែងថា ការឆ្លងរីករាលដាលកូវីដ១៩ នៅក្នុងប្រទេសថៃពេលនេះ បានធូរស្រាលបន្តិចហើយ
* សម្តេចតេជោ ហ៊ុន សែន បានបញ្ចប់ការថ្លែងសុន្ទរកថានៅវេលាម៉ោង ៦៖៣៧នាទីព្រលប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១៕