ស្វែងរកវិជ្ជាកិត្តិយសមាន សេពគ្រឿងញៀននាំមហន្ដរាយ! ការបង្ក្រាបគ្រឿងញៀនទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែកុម្ភៈ៖ បង្ក្រាប៣១ករណី ឃាត់ខ្លួន៧៧នាក់
07-02-2021 17:13
(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣១ករណី ក្នុងនោះករណីប្រើប្រាស់១៣ករណី និងជួញដូរ១៨ករណី ដោយឃាត់ខ្លួនជនសង្ស័យ៧៧នាក់។
របាយការណ៍ បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ ដល់ថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១៧៩ករណី ឃាត់មនុស្ស៤៥១នាក់ (ស្រី២០នាក់)៕