(ភ្នំពេញ)៖ ក្រសួងបរិស្ថាននឹងរៀបចំធ្វើសន្និសីទសារព័ត៌មាន និងពិធីប្រកាសផ្សព្វផ្សាយដាក់ឱ្យប្រើប្រាស់ជាផ្លូវការ នូវរបាយការណ៍បច្ចុប្បន្នភាពនៃការរួម ចំណែករបស់ជាតិ (NDC Update) ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួល

អាកាសធាតុ (UNFCCC)។

បើតាមសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានឱ្យដឹងថា សន្និសីទសារព័ត៌មាននេះ នឹងធ្វើឡើងនាថ្ងៃទី៨ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ២៖០០នាទីរសៀល នៅសាលប្រជុំ ម៉ុក ម៉ារ៉េត ជាន់ទី៥ ទីស្តីការក្រសួងបរិស្ថាន ក្រោមអធិបតីភាពលោក សាយ សំអាល់ ប្រធានក្រុមប្រឹក្សាជាតិអភិវឌ្ឍន៍ដោយចីរភាព និងជារដ្ឋមន្ត្រីក្រសួងបរិស្ថាន។

របាយការណ៍បច្ចុប្បន្នភាព នៃការរួមចំណែករបស់ជាតិ ដើម្បីអនុវត្តអនុសញ្ញាក្របខ័ណ្ឌសហប្រជាជាតិស្តីពី ការប្រែប្រួលអាកាសធាតុ បានដាក់ជូនទៅកាន់លេខាធិការដ្ឋាន UNFCCC កាលពីថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២០។ ការដាក់ជូននេះបង្ហាញពីការចូលរួម និងការប្តេជ្ញាចិត្តរបស់ប្រមុខរាជរដ្ឋាភិបាល ដើម្បីចូលរួមដោះស្រាយការប្រែប្រួលអាកាសធាតុស្របតាមកិច្ចព្រមព្រៀងទីក្រុងបារីស ស្តីពី អាកាសធាតុ៕

ខាងក្រោមនេះជាសេចក្តីជូនដំណឹងរបស់ក្រសួងបរិស្ថាន៖