(កំពង់ឆ្នាំង)៖ សេចក្តីរាយការណ៍ពីមន្ត្រីកាកបាទក្រហមកម្ពុជា បានឲ្យដឹងថា រសៀលថ្ងៃទី ២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ មន្រ្តីកាកបាទក្រហម ថ្នាក់កណ្តាល៤នាក់ បានជួបគ្រោះថ្នាក់ចរាចរណ៍ ពេលចេញពីបំពេញបេសកកម្ម មនុស្សធម៌នៅខេត្តកំពង់ឆ្នាំង រថយន្តបុកជាមួយរថយន្ត បណ្តាលឲ្យរងរបួសធ្ងន់ម្នាក់ និងស្រាល៣នាក់ ដឹកទៅសង្គ្រោះនៅមន្ទីរពេទ្យខេត្ត។
គ្រោះថ្នាក់ចរាចរណ៍នេះ បង្កឡើងដល់អ្នកបើករថយន្តដឹកទំនិញធុនធំងងុយដេក ហើយបើករថយន្ត ចូលមកផ្លូវខាងស្តាំ បណ្តាលឲ្យបុកជាមួយរថយន្តមន្ត្រីកាកបាទក្រហមពេញទំហឹង បណ្តាលឲ្យមន្ត្រីកាកបាទក្រហមរងរបួសធ្ងន់ម្នាក់ និងរបួសស្រាលបីនាក់។ មន្ត្រីរងរបួសទាំងអស់កំពុងសង្រ្គោះបន្ទាន់ នៅមន្ទីរពេទ្យខេត្តសិន បន្ទាប់នឹងបញ្ជូនមកមន្ទីរពេទ្យកាល់ម៉ែត្រ។
ចំណែកអ្នកបើករថយន្តធុនធំ បានរត់គេចចូលព្រៃបាត់ នៅសល់តែរថយន្តបង្កប៉ុណ្ណោះ៕