(មណ្ឌលគិរី)៖ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ជនជាតិវៀតណាមចំនួន៩នាក់ ម៉ូតូ៧គ្រឿង និងរណាយន្ត៣គ្រឿង ត្រូវបានសមត្ថកិច្ចព្រៃការពារមណ្ឌលគិរី ធ្វើការឃាត់ខ្លួន នៅខាងក្រោយប៉ុស្តិ៍របៀងការពារព្រំដែនប៉ុស្តិ៍៥ ក្នុងឃុំក្រង់តេះ ស្រុក ពេជ្រាដា ខេត្តមណ្ឌលគិរី។
លោក កែវ សុភគ៌ អនុប្រធានការពារព្រៃមណ្ឌលគិរី បានប្រាប់ Fresh News ថា មន្រ្តីរបស់លោកដឹកនាំដោយលោកផ្ទាល់ បានធ្វើការឃាត់ខ្លួនជនជាតិវៀតណាមចំនួន៩នាក់ ហើយបច្ចុប្បន្ន លោកកំពុងសុំគោលការណ៍ ពីលោកព្រះរាជអាជ្ញា ដើម្បីចាត់ការបន្ត៕