(ភ្នំពេញ)៖ អ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានផ្ញើសារលិខិតចូលរួមរំលែកទុក្ខជូនលោកស្រី ម៉ឹង រី ព្រមទាំងក្រុមគ្រួសារ ចំពោះមរណភាពលោក លី អ៊ុតនី ប្រធានសភាពាណិជ្ជកម្មខេត្តបន្ទាយមានជ័យ។
លោក លី អ៊ុតនី បានទទួលមរណភាព នាថ្ងៃពុធ ទី០៣ ខែកុម្ភៈ ឆ្នាំ២០២១ ដោយរោគាពាធ ក្នុងជន្មាយុ៦១ឆ្នាំ។
អ្នកឧកញ៉ា គិត ម៉េង បានបញ្ជាក់ក្នុងលិខិតរបស់ខ្លួនថា «យើងខ្ញុំទាំងអស់គ្នា សូមចងចាំនូវគំរូវីរភាព និងស្នាដៃដ៏ឧត្តុងឧត្តមរបស់លោក លី អ៊ុតនី ក្នុងការចូលរួមចំណែកអភិវឌ្ឍន៍វិស័យឯកជន ក៏ដូចជាសេដ្ឋកិច្ចជាតិ និងសូមចូលរួមរំលែកទុក្ខដោយក្តីអាឡោះអាល័យបំផុតជាមួយក្រុមគ្រួសារ សូមវិញ្ញាណក្ខន្ធ លោក លី អ៊ុតនី បានទៅចាប់បដិសន្ធិក្នុងសុគតិភព កុំបីឃ្លាងឃ្លៀតឡើយ»៕