(ភ្នំពេញ)៖ កម្លាំងនគរបាលនាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី នៃអគ្គនាយកដ្ឋានអន្តោប្រវេសន៍ សហការជាមួយកម្លាំងស្នងការដ្ឋានរាជធានីភ្នំពេញ ក្រោមការសម្របសម្រួលពីព្រះរាជអាជ្ញារង អមអយ្យការសាលាដំបូងរាជធានីភ្នំពេញ លោក មាស ច័ន្ទពិសិដ្ឋ នៅរសៀលថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ បានបន្តចុះត្រួត និងប្រមូលជនជាតិវៀតណាមចំនួន១៨នាក់ស្រី២នាក់ ដែលបានលួចឆ្លងដែនស្នាក់នៅ និងកំពុងធ្វើការងារខុសច្បាប់នៅសង្កាត់បាក់ខែង ខណ្ឌជ្រោយចង្វារ។
ប្រធាននាយកដ្ឋានស៊ើបអង្កេត និងអនុវត្តនីតិវិធី លោកឧត្តមសេនីយ៍ទោ អ៊ុក ហៃសីឡា បានប្រាប់អង្គភាព Fresh News ថា ក្រោយការត្រួតពិនិត្យ និងឃាត់ខ្លួន ជនជាតិវៀតណាមទាំងនេះ ត្រូវបាននាំយកមកអគ្គនាយកដ្ឋានអន្តោប្រវេសន៍ ដើម្បីអនុវត្តតាមនីតិវិធីច្បាប់។ បើតាមលោកឧត្តមសេនីយ៍ ជនជាតិវៀតណាមទាំងនេះ បានលួចឆ្លងដែន និងកំពុងស្នាក់នៅធ្វើការងារខុសច្បាប់នៅទីតាំងដំឡើងជួសជុល និងសាឡង់បូមខ្សាច់ដែលមានថៅកែជនជាតិវៀតណាម៕
នគរបាលអន្តោប្រវេសន៍ បន្តប្រមូលជនជាតិវៀតណាម១៨នាក់ទៀត រស់នៅនិងធ្វើការខុសច្បាប់នៅខណ្ឌជ្រោយចង្វារ
Posted by Fresh News Photo on Wednesday, February 24, 2016