(ភ្នំពេញ)៖ សេចក្ដីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅវេលាម៉ោងជាង៩ព្រឹក ថ្ងៃទី០៦ ខែកុម្ភៈ ឆ្នាំ២០២១នេះ មានអគ្គិភ័យមួយកំពុងឆេះឃ្លាំងស្ដុកកាវមួយកន្លែង ដែលមានទីតាំងស្ថិតនៅភូមិគោកខ្សាច់ សង្កាត់ប្រទះឡាង ខណ្ឌកំបូល។

បើតាមសេចក្ដីរាយការណ៍ នៅពេលនេះកម្លាំងនគរបាលជំនាញ កំពុងចេញអន្ដរាគមន៍ដើម្បីជួយសង្គ្រោះ ខណៈមូលហេតុមិនទាន់ដឹងច្បាស់នៅឡើយទេ។

សម្រាប់ព័ត៌មានលម្អិត Fresh News នឹងផ្សាយជូនជាបន្ដបន្ទាប់៕