(ភ្នំពេញ)៖ លោក កើត ឆែ និងលោក នួន ផារ័ត្ន ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា ផ្តល់សេចក្តីទុកចិត្តតែងតាំងជាអភិបាលរង នៃគណៈអភិបាលរាជធានីភ្នំពេញ សម្រាប់អាណត្តិទី២។

ការតែងតាំងនេះ បានធ្វើឡើងតាមរយៈអនុក្រឹត្យចុះថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។ សូមបញ្ជាក់ថា នៅថ្ងៃនេះ ព្រះមហាក្សត្រខ្មែរ ក៏បានត្រាស់បង្គាប់តែងតាំងលោក ឃួង ស្រេង ជាអភិបាល នៃគណៈអភិបាលរាជធានីភ្នំពេញ សម្រាប់អាណត្តិទី២ផងដែរ៕


(លោក កើត ឆែ)


(លោក នួន ផារ័ត្ន)