(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១ មានដូចខាងក្រោម៖

- ព័ត៌មាន Fresh News

អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ១០៥លាន ៣៩ម៉ឺននាក់ ស្លាប់ជាង ២លាន ២៩ម៉ឺននាក់ និងជាសះស្បើយជាង ៧៧លាននាក់!

២៖ ក្រសួងសុខាភិបាលប្រកាសរកឃើញអ្នកឆ្លងកូវីដ១៩ ថ្មីចំនួន៣នាក់ ខណៈអ្នកជំងឺម្នាក់ជាសះស្បើយ

៣៖ សហរដ្ឋអាមេរិក៖ មនុស្សជាង ១២ម៉ឺននាក់ឆ្លងកូវីដ-១៩ និងអ្នកជំងឺ ៣,៥២៣នាក់ទៀតស្លាប់ នៅក្នុងពេលតែ១ថ្ងៃ

៤៖ រដ្ឋមន្ត្រីទេសចរណ៍អាស៊ានបូកបី ប្តេជ្ញាស្តារវិស័យទេសចរណ៍ក្នុងតំបន់របស់ខ្លួនឡើងវិញ ដោយតម្កល់សុវត្ថិភាព និងសុខមាលភាពរបស់ទេសចរជាចម្បង

៥៖ មនុស្សជំនិតម្នាក់របស់លោកស្រី ស៊ូជី ត្រូវបានប៉ូលិសមីយ៉ាន់ម៉ាចាប់ខ្លួន

៦៖ ក្រុមហ៊ុនប្រមូលសំរាមចំនួន៣ នឹងចេញប្រមូលសំរាមនៅភ្នំពេញ ដើមខែឧសភា ឆ្នាំ២០២១ខាងមុខនេះ

៧៖ កូរ៉េខាងជើង នឹងទទួលបានវ៉ាក់សាំងកូវីដ-១៩ ចំនួនប្រមាណ ២លានដូស ពីកម្មវិធី COVAX ដឹកនាំដោយអង្គការសុខភាពពិភពលោក

៨៖ ក្រសួងកសិកម្ម ពន្យល់ករណីអ្នកដាំដុះស្វាយកែវរមៀតត្អូញត្អែរ ពីការធ្លាក់ចុះនៃតម្លៃស្វាយ

៩៖ នាយកទូរទស្សន៍ CNN លោក Jeff Zucker ថា នឹងចុះចេញពីតំណែងនៅចុងឆ្នាំ២០២១ នេះ

១០៖ កម្ពុជា-ជប៉ុន នឹងបើកកិច្ចប្រជុំ លើកទី២១ នៃគណៈកម្មាធិការចម្រុះ រវាងប្រទេសទាំងពីរ ដើម្បីបង្កើនបរិយាកាសវិនិយោគ និងធុរកិច្ច

១១៖ មីយ៉ាន់ម៉ា ចាប់ផ្ដើមយុទ្ធនាការចាក់វ៉ាក់សាំងកូវីដ-១៩ ឡើងវិញ

១២៖ សម្តេចតេជោ ហ៊ុន សែន ចេញសារាចរណែនាំស្តីពី ការរៀបចំទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៣ ឆ្នាំ២០២១

១៣៖ ប្រទេសប្រេស៊ីលចាត់វិធានការ បោសសម្អាតការលក់ «វ៉ាក់សាំងក្លែងក្លាយ»

១៤៖ សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន ឧបត្ថម្ភថវិកា១៥លានរៀល និងរៀបចំអាហារថ្ងៃត្រង់ជូនយុវនារី-កុមារីដ៏កំសត់ រស់នៅមណ្ឌលស្ដារនីតិសម្បទាអាហ្វេស៊ីបទុំឌី នៃអង្គការអាហ្វេស៊ីបកម្ពុជា

១៥៖ លោក ចូ បៃដិន ទាមទារឲ្យ អគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា «ចុះចេញពីអំណាច»

១៦៖ ក្រសួងសុខាភិបាល នឹងប្រកាសគេហទំព័រថ្មីមួយ ដើម្បីផ្ដល់ភាពងាយស្រួលដល់ប្រជាពលរដ្ឋ ក្នុងការចុះឈ្មោះចាក់វ៉ាក់សាំងកូវីដ១៩

១៧៖ លោក ដូណាល់ ត្រាំ នឹងមិនចូលរួមផ្តល់សក្ខីកម្ម នៅក្នុងព្រឹទ្ធសភាអាមេរិកឡើយ

១៨៖ គម្រោងវិនិយោគថ្មីៗចំនួន៨ទៀត សរុបទុនវិនិយោគជិត១០០លានដុល្លារ ត្រូវបានក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា អនុម័តឲ្យដំណើរការ

១៩៖ ក្រុមប្រឹក្សាសន្តិសុខ UN អំពាវនាវឲ្យយោធាមីយ៉ាន់ម៉ា ដោះលែងលោកស្រី ស៊ូជី និងមេដឹកនាំឯទៀត

២០៖ ក្រុមហ៊ុនរុករករ៉ែដ៏ធំនៅប្រេស៊ីល «យល់ព្រមផ្តល់់សំណងជិត ៧ពាន់លានដុល្លារ» ក្នុងហេតុការណ៍បាក់ទំនប់ទឹក ដែលបានសម្លាប់មនុស្ស ២៧២នាក់

២១៖ ក្រុមហ៊ុន Pfizer ដកពាក្យស្នើសុំប្រើប្រាស់លក្ខណៈបន្ទាន់សម្រាប់វ៉ាក់សាំងកូវីដ-១៩ របស់ខ្លួន នៅឥណ្ឌា

២២៖ អ្នកជំនាញអន្តរជាតិ៖ «អាមេរិកគួរមានទស្សនៈសមហេតុផល ជុំវិញទំនាក់ទំនងជាមួយចិន»

២៣៖ សិង្ហបុរី ព្រមានចំពោះផែនការធ្វើបាតុកម្ម ដោយជនជាតិមីយ៉ាន់ម៉ា នៅក្នុងប្រទេសអាស៊ានមួយនេះ

២៤៖ សហរដ្ឋអាមេរិកបង្ហាញ «ក្តីបារម្ភយ៉ាងជ្រាលជ្រៅ» ជុំវិញរដ្ឋប្រហារនៅមីយ៉ាន់ម៉ា ទៅកាន់អគ្គរដ្ឋទូត-អគ្គរាជទូត នៃបណ្តាប្រទេសអាស៊ាន

- ព័ត៌មាន Fresh News Plus

១៖ Liverpool នឹងមិនទៅអាល្លឺម៉ង់ ដើម្បីប្រកួត UCL ទល់នឹង RB Leipzig ទេ ដោយសារបារម្ភពី Covid-19

២៖ លោក Jose រិះគន់អាជ្ញាកណ្តាលពេល Spurs ចាញ់តោខៀវ Chelsea ទាំងប្រផិតប្រផើយ

៣៖ របាយការណ៍ថ្មីបង្ហាញថា Apple Car គឺជារថយន្តអគ្គិសនីបើកបរដោយស្វ័យប្រវត្តិ និងមិនមែនសម្រាប់មនុស្សប្រើឡើយ

៤៖ Samsung កំពុងពិចារណាបោះទុន ១៧ពាន់លានដុល្លារ បង្កើតរោងចក្រផលិតឈីបថ្មីមួយនៅលើទឹកដីសហរដ្ឋអាមេរិក

៥៖ Ighalo ផ្លាស់ទៅលេងឲ្យក្លិបថ្មី Al Shabab ក្នុងលីគកំពូលរបស់អារ៉ាប៊ីសាអូឌីត

៦៖ Al Ahly ឡើងទៅប៉ះ Bayern Munich ក្នុងវគ្គ ៤ក្រុមនៃពាន FIFA Club World Cup 2020

៧៖ YG បង្ហាញថា អ្នកគាំទ្រនៅអាមេរិក ចូលទស្សនាការប្រគំតន្ត្រីរបស់ «BLACKPINK» ច្រើនជាងគេ ក្នុងចំណោម១២ប្រទេស

៨៖ Ford បន្ថែមទុនវិនិយោគ ២៩ពាន់លានដុល្លារ លើសង្វាក់ផលិតកម្មផលិតរថយន្តរថយន្ត អគ្គិសនី និងរថយន្តបើកបរដោយស្វ័យ ប្រវត្តិ

៩៖ សង្ស័យទប់លែងឈ្នះហើយឆ្នាំនេះ! «Galaxy Navatra» បញ្ចេញបទចម្រៀង សម្រាប់រាំលេងឱកាសចូលឆ្នាំថ្មី ដូចទឹកបាក់ទំនប់!

* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.com