(ភ្នំពេញ)៖ ដើម្បីចូលរួមចំណែកក្នុងការបម្រើវិស័យយុត្តិធម៌សង្គមឱ្យកាន់តែប្រសើរឡើង លោក លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានចេញនូវគោលនយោបាយស្តីពី ការពិគ្រោះយោបល់ច្បាប់ និងការការពារក្តីជូនជនក្រីក្រដោយឥតគិតកម្រៃ។
គោលនយោបាយនេះមានទិសដៅជួយផ្តល់ការពិគ្រោះយោបល់ផ្នែកច្បាប់ និងការពារក្តី ព្រមទាំងតំណាងដោយអាណត្តិ ជូនប្រជាពលរដ្ឋក្រីក្រ រួមទាំងកម្មករ និយោជិតទាំងអស់ដោយឥតគិតកម្រៃ ស្របតាមគោលនយោបាយកាត់បន្ថយភាពក្រីក្ររបស់រាជរដ្ឋាភិបាលក៏ដូចជា ដើម្បីលើកស្ទួយឧត្តមភាព និងកិត្យានុភាព នៃវិជ្ជាជីវៈមេធាវី៕
ខាងក្រោមនេះ ជាគោលនយោបាយដែលដាក់ចេញដោយប្រធានគណៈមេធាវីកម្ពុជា៖