(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប៣៦ករណីក្នុងនោះ ករណីប្រើប្រាស់១១ករណី និងជួញដូរ២៤ករណី និងឃាត់ខ្លួនជនសង្ស័យ៦៦នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ កុម្ភៈ ដល់ថ្ងៃទី០៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន១២៣ករណី ឃាត់មនុស្ស៣១៤នាក់ (ស្រី១០នាក់)៕