(ភ្នំពេញ)៖ សាលាឧទ្ធរណ៍ គ្រោងនឹងប្រកាសសាលដីកា ចំពោះសុំណុំរឿងអតីត តារាចម្រៀង អូ រស្មី នៅថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០១៦ខាងមុខនេះ ពាក់ព័ន្ធនឹងការប្តឹងជំទាស់ទៅនឹងសាលក្រមរបស់សាលាដំបូងរាជធានីភ្នំពេញ។
កាលពីរសៀលថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០១៤ សាលាដំបូង រាជធានីភ្នំពេញ បានប្រកាសសាលក្រម កំបាំងមុខផ្តន្ទាទោសជនជាប់ចោទ ឈ្មោះ អូ រស្មី ដាក់គុក រយៈពេល ៧ឆ្នាំ និងបង្គាប់ឲ្យសងជំងឺចិត្ត ២០លានរៀល ទៅក្មេងស្រីរងគ្រោះ ជាប់ពាក់ព័ន្ធនឹង ករណីការនាំ ក្មេងអាយុ១៤ឆ្នាំម្នាក់ យកទៅឲ្យរួមភេទ ជាមួយបុរសអ្នកមានទ្រព្យ ដែលជាអនិកជនខ្មែរ ជាថ្នូរនឹងបានក្លាយជាតារាចម្រៀងស្រី ដ៏ល្បីមូយរូប នៅក្នុងប្រទេសកម្ពុជា។
សូមរំលឹកផងដែរថា អតីតតារាចម្រៀង អូ រស្មី ប្រចាំផលិតកម្មឆ្លងដែន និងរៃមាស ត្រូវបានតុលាការចោទប្រកាន់ពីបទលក់ដូរមនុស្ស ដោយមានគោលដៅ និងសញ្ចារកម្ម មានស្ថានទម្ងន់ទោសពាក់ព័ន្ធ នឹងការអូសទាញ ក្មេងស្រី អាយុ១៤ឆ្នាំទៅរួមភេទ ជាមួយតាៗ។ នាង អូ រស្មី ត្រូវបាននគរបាលការិយាល័យប្រឆាំង ការជួញដូរមនុស្ស និងការពារអនីតិជន រាជធានីភ្នំពេញ ឃាត់ខ្លួនកាលពីរសៀល ថ្ងៃទី១៨ ខែមករា ឆ្នាំ២០១៤ តាមពាក្យបណ្តឹងរបស់ម្តាយក្មេងស្រីរងគ្រោះ៕