(ភ្នំពេញ)៖ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចតេជោ ហ៊ុន សែន បានចេញសារាចរណែនាំស្តីពី ការរៀបចំទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៣ ដោយបានកំណត់យកថ្ងៃទី០៣ ខែមីនា ឆ្នាំ២០២១ ដើម្បីប្រារព្ធទិវានេះ។ នេះបើយោងតាមសារាចរណែនាំដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ។
សម្តេចតេជោ ហ៊ុន សែន បានមានប្រសាសន៍ថា ទិវាវប្បធម៌ជាតិ ៣មីនា ជាទិវាដ៏មានសារសំខាន់មួយរបស់ប្រជាជាតិ ក្នុងការរំលឹកដល់គុណូបការៈចំពោះបុព្វបុរសកម្ពុជា ដែលបានបន្សល់ទុកនូវមរតកវប្បធម៌ដ៏សម្បូរបែបដែលមិនអាចកាត់ថ្លៃបាន សម្រាប់កូនចៅជំនាន់ក្រោយ និងជាទិវាបំផុសនូវស្មារតីស្រឡាញ់វប្បធម៌ ទំនៀមទម្លាប់ ប្រពៃណីជាតិពីសំណាក់ប្រជាពលរដ្ឋ ជាពិសេសយុវជនបន្តវេនដែលមានកាតព្វកិច្ចត្រូវចូលរួមថែរក្សា ការពារនូវសម្បត្តិវប្បធម៌ជាតិ និងវប្បធម៌ចម្រុះនៃសហគមន៍ជនជាតិដើមនៅព្រះរាជាណាចក្រកម្ពុជា ឱ្យស្ថិតស្ថេរគង់វង្សតរៀងទៅ។
ប្រមុខរាជរដ្ឋាភិបាលកម្ពុជា បានបន្តថា ផ្អែកតាមបរិបទខាងលើ និងដោយយល់ថា វប្បធម៌ គឺជាព្រលឹងជាអត្តសញ្ញាណជាតិ និងជាស៊ីម៉ង់ត៍រស់ សម្រាប់ផ្សារភ្ជាប់ទំនាក់ទំនងពីបុគ្គលម្នាក់ទៅបុគ្គលម្នាក់ ពីសហគមន៍មួយទៅសហគមន៍មួយ ពីប្រទេសមួយទៅប្រទេសមួយ ដែលជាមធ្យោបាយនាំមកនូវសាមគ្គីភាព សន្តិភាព និងសុខដុមភាពសម្រាប់ប្រជាជាតិទាំងមូលស្របតាមទិសស្លោក «កម្ពុជា៖ ព្រះរាជាណាចក្រនៃវប្បធម៌»។
សូមជម្រាបថា ការប្រារព្ធទិវាវប្បធម៌ជាតិ ៣ មីនា លើកទី២៣ ឆ្នាំ២០២១ បានរក្សានូវប្រធានបទដដែលដូចឆ្នាំ២០២០ គឺ «យុវជនដើម្បីវប្បធម៌ជាតិ» ដូចឆ្នាំ២០២០៕
ខាងក្រោមនេះ ជាសាចរាចរណែនាំរបស់សម្តេចតេជោ ហ៊ុន សែន៖