Fresh News
FN MEDIA CO., LTD.
GET -- on the App Store
INSTALL

ឧត្ដមសេនីយ៍ឯក ម៉ក់ ជីតូ និងលោក ឃឹង សារ៉ាត់ សូមគោរពជូនពរ និងអបអរសាទរ នាយឧត្ដមសេនីយ៍ ៦រូប ដែលទើបត្រូវបានព្រះមហាក្សត្រ ត្រាស់បង្គាប់តម្លើងឋានន្តរសក្ដិ

24-02-2016 14:30

(ភ្នំពេញ)៖ ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោក ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ សូមគោរពជូនពរ និងអបអរសាទរ លោកឧត្តមសេនីយ៍ឯក អគ្គលេខាធិការអជ្ញាធរជាតិប្រយុទ្ធប្រឆាំងគ្រឿងញៀន និងឧត្តមសេនីយ៍ឯកអគ្គស្នងការរងនគរបាលជាតិ ចំនួន៥រូបផ្សេងទៀត ត្រូវបាន ព្រះករុណាព្រះបាទសម្ដេចព្រះបរមនាថ នរោត្ដម សីហមុនី ត្រាស់បង្គាប់តម្លើងឋានន្តរសក្ដិជា នាយឧត្ដមសេនីយ៍។

សូមនាយឧត្ដមសេនីយ៍ទាំង៦រូប មានសុខភាពល្អបរិបូរណ៍ កម្លាំងពលំមាំមួន ប្រាជ្ញាឈ្លាសវៃ អាយុយឺនយូរ ដើម្បីដឹកនាំ និងរួមចំណែកអភិវឌ្ឍប្រទេសជាតិ ឲ្យកាន់តែរីកចំរើនរុងរឿងបន្ថែមទៀត។ សូម នាយឧត្ដមសេនីយ៍ និងក្រុមគ្រួសារជាទីស្រឡាញ់ជួបតែសេចក្ដីសុខ សុភមង្គល និងប្រកបដោយពុទ្ធពរទាំង ៤ប្រការគឺអាយុ វណ្ណៈ សុខៈ ពលៈ កុំបីឃ្លៀតឃ្លាតឡើយ៕

សូមគោរពជូនពរ និងអបអរសាទរពី ឧត្តមសេនីយ៍ឯក ម៉ក់ ជីតូ អគ្គស្នងការរងនគរបាលជាតិ និងលោក ឃឹង សារ៉ាត់ នាយករងមន្ទីរប្រឆាំងគ្រឿងញៀន នៃអគ្គស្នងការដ្ឋាននគរបាលជាតិ ព្រមទាំងមន្រ្តីក្រោមឱវាទ៖