(ភ្នំពេញ)៖ ដោយសារមានការកែសម្រួលភារកិច្ចមួយចំនួនចំពោះស្នងការរង ចុះដឹកនាំការងារតាមបណ្តាអធិការនគរបាលខណ្ឌទាំង១៤ និងដើម្បីកាន់តែងាយស្រួលដល់ប្រជាពលរដ្ឋទាក់ទងផ្ទាល់ទៅលេខស្នងការរង អធិការ ទាំង១៤ និងនាយប៉ុស្តិ៍ទាំង១០៥ ស្នងការនគរបាលរាជធានីភ្នំពេញ បានបង្ហាញលេខទូរសព្ទពួកគាត់ជាសាធារណៈ។ នេះបើតាមលោក សាន សុខសីហា ជំនួយការ និងជាអ្នកនាំពាក្យស្នងការនគរបាលរាជធានីភ្នំពេញ។

អ្នកនាំពាក្យរូបនេះ បានប្រាប់បណ្តាញព័ត៌មាន Fresh News នៅថ្ងៃទី៥ ខែកុម្ភៈ ឆ្នាំ២០២១នេះ យ៉ាងដូច្នេះថា៖ «តាមពិតទៅយើងបានផ្តល់លេខជាសាធារណៈនេះយូរហើយ ប៉ុន្តែដោយសារយើងមានការកែសម្រួលភារកិច្ចមួយចំនួនចំពោះស្នងការរង ចុះដឹកនាំការងារតាមបណ្តាអធិការនគរបាលខណ្ឌទាំង១៤ និងព័ត៌មានមួយចំនួនក៏មានការកែប្រែនោះ យើងបានផ្តល់លេខថ្មីទាំងនេះ»

បើតាមលោក សាន សុខសីហា, បានរំលឹកពីលេខទូរសព្ទទាន់ហេតុការណ៍របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័ស ០៦៩ ៥១៦ ៩៩៩ ។ លោកបន្ថែមថា បើទាក់ទងលេខទូរសព្ទទាន់ហេតុការណ៍របស់ក្រុមការងារព័ត៌មាន និងប្រតិកម្មរហ័សមិនទាន់ចិត្ត សូមប្រជាពលរដ្ឋទាក់ទងទៅលេខខាងក្រោមតាមមូលដ្ឋាន ដែលបងប្អូនស្នាក់នៅ នៅពេលជួបបញ្ហាផ្សេងៗ ៕

ខាងក្រោមនេះជាលេខស្នងការរង អធិការ ទាំង១៤ និងនាយប៉ុស្តិ៍ទាំង១០៥ ដែលបង្ហាញដោយស្នងការនគរបាលរាជធានីភ្នំពេញ៖