(ភ្នំពេញ)៖ ជារៀងរាល់ថ្ងៃមានព័ត៌មានជាច្រើនបាននិងកំពុងផ្សព្វផ្សាយជុំវិញពិភពលោក, Fresh News សូមសង្ខេបព័ត៌មានជាតិ-អន្តរជាតិសំខាន់ៗ ជូនលោកអ្នកសម្រាប់ប្រចាំថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ មានដូចខាងក្រោម៖
- ព័ត៌មាន Fresh News
១៖ ក្រសួងសុខាភិបាលរកឃើញអ្នកឆ្លងជំងឺកូវីដ១៩ ថ្មីម្នាក់ ទើបធ្វើដំណើរមកពីគុយវ៉ែត ខណៈអ្នកជំងឺ០៤នាក់ជាសះស្បើយ
២៖ អ្នកឆ្លង COVID-19 លើលោកកើនដល់ជិត ១០៥លាននាក់ ស្លាប់ជាង ២លាន ២៧ម៉ឺននាក់ និងជាសះស្បើយជាង ៧៦លាននាក់!
៣៖ សម្តេចតេជោ ហ៊ុន សែន ដាក់ចេញបទបញ្ជាអនុវត្តន៍ឱ្យម៉ឺងម៉ាត់ទប់ស្កាត់កុំឱ្យមានការនាំចូលជំងឺកូវីដ១៩ ពីវៀតណាម និងថៃ ទៅក្នុងសហគមន៍ (សំឡេងជាង១៤នាទី)
៤៖ សហរដ្ឋអាមេរិក៖ អ្នកជំងឺជិត ៤,០០០នាក់ស្លាប់ និងមនុស្សជាង ១១ម៉ឺននាក់ទៀតឆ្លងកូវីដ-១៩ ក្នុងពេលតែ១ថ្ងៃ
៥៖ សម្ដេចតេជោ ហ៊ុន សែន ទូរស័ព្ទអបអរសាទរលោក ង្វៀន ហ្វ៊ូចុង ដែលជាប់ឆ្នោតសារជាថ្មីជាអគ្គលេខាធិការ នៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តវៀតណាម
៦៖ កម្មវិធី COVAX ដឹកនាំដោយ WHO «ត្រៀមវ៉ាក់សាំង ៣៣០លានដូស» សម្រាប់ចែកចាយដល់ប្រទេសក្រីក្រ ក្នុងឆមាសទី១ឆ្នាំ២០២១
៧៖ នាយករដ្ឋមន្ត្រីនេប៉ាល់ ផ្ញើសារថ្លែងអំណរគុណ សម្តេចតេជោ ហ៊ុន សែន សម្រាប់ការឧបត្ថម្ភនូវបរិក្ខារវេជ្ជសាស្ត្រពាក់ព័ន្ធនឹងជំងឺកូវីដ-១៩
៨៖ ប្រទេសថៃរកឃើញមនុស្ស ៨០៩នាក់ទៀតឆ្លងកូវីដ-១៩ នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ
៩៖ ក្រសួងសុខាភិបាល ប្រកាសអនុញ្ញាតឱ្យប្រើប្រាស់វ៉ាក់សាំង Sinopharm COVID-19 របស់ចិន ក្នុងលក្ខខណ្ឌនៃការប្រើប្រាស់ជាបន្ទាន់
១០៖ វៀតណាមរកឃើញមនុស្ស ៣៧នាក់ទៀតឆ្លងកូវីដ-១៩ នៅក្នុងរបាយការណ៍ថ្ងៃព្រហស្បតិ៍នេះ
១១៖ រដ្ឋមន្ត្រីសុខាភិបាល ប្រាប់អភិបាលរាជធានីខេត្ត ឱ្យប្រុងប្រយ័ត្ន និងចាត់វិធានការ ទប់ស្កាត់ និងបង្ការការនាំចូលវីរុសកូវីដ-១៩ តាមច្រកព្រំដែនកម្ពុជា-វៀតណាម
១២៖ សហភាពអឺរ៉ុប នឹងបើកទ្វារទទួលយក វ៉ាក់សាំងរបស់ចិន និងរុស្ស៊ី
១៣៖ ការនាំចេញរបស់កម្ពុជាទៅថៃ មានទឹកប្រាក់១.១៥ពាន់លានដុល្លារ ធ្លាក់ចុះ៤៩%
១៤៖ សេវាកម្មមួយចំនួនរបស់ Facebook ត្រូវរឹតត្បិតក្នុងប្រទេសមីយ៉ាន់ម៉ា
១៥៖ ឆ្នាំ២០២០ អាស៊ានទទួលបានទេសចរអន្តរជាតិ ២៦ លាននាក់ ធ្លាក់ចុះ ៨០.៥% ដោយសារវិបត្តិកូវីដ១៩
១៦៖ អគ្គមេបញ្ជាយោធាមីយ៉ាន់ម៉ា ចូលរួមកិច្ចប្រជុំក្រុមប្រឹក្សារដ្ឋបាល នៅក្នុងរដ្ឋធានីណៃពីដោ
១៧៖ រដ្ឋមន្ត្រីក្រសួងសាធារណការ សម្រេចយកសំណូមពរពលរដ្ឋ ចង់បង្កើនល្បឿនបើកបរនៅតំបន់មួយចំនួន ទៅពិភាក្សាជាមួយសម្តេចក្រឡាហោម ស ខេង
១៨៖ តួកគីបានចាក់វ៉ាក់សាំងជូនប្រជាជន ២.២លាននាក់ហើយ ដោយប្រើប្រាស់វ៉ាក់សាំងផលិតនៅចិន
១៩៖ កម្ពុជានឹងចាប់ផ្តើមផលិតកម្មរ៉ែមាស ជាលើកដំបូងនៅឆ្នាំនេះ
២០៖ អគ្គលេខាធិការ UN សន្យាធ្វើអ្វីៗគ្រប់យ៉ាង ដើម្បីដាក់សម្ពាធលើយោធាមីយ៉ាន់ម៉ា
២១៖ សម្ដេចក្រឡាហោម ស ខេង ជំរុញឲ្យបញ្ជ្រាបការអប់រំច្បាប់ចរាចរណ៍ផ្លូវគោក តាំងពីថ្នាក់មត្តេយ្យសិក្សា
២២៖ របាយការណ៍៖ «សហរដ្ឋអាមេរិកគួរកុំប្រញាប់ ដកកងទ័ពទាំងអស់ ចេញពីអាហ្វហ្គានីស្ថាន ចំពោះមុខខួបទី២០ឆ្នាំ នៃមហាភេរវកម្ម១១កញ្ញា»
២៣៖ ក្រសួងការងារ៖ ឆ្នាំ២០២០ មានសហគ្រាសជាង ១,៣០០ បានបិទលែងដំណើរការ កម្មករនិយោជិតបាត់បង់ការងារជាង ១០ម៉ឺននាក់
២៤៖ សហរដ្ឋអាមេរិក សម្រេចបន្តសន្ធិសញ្ញារំសាយអាវុធនុយក្លេអ៊ែរ New START ជាមួយរុស្ស៊ី រយៈពេល ៥ឆ្នាំទៀត
២៥៖ គ្រាប់យុទ្ធភណ្ឌនៅនាវាចម្បាំងលិច ក្នុងទន្លេខេត្តកំពង់ចាម អាចមានទម្ងន់ពី៤០ទៅ៥០តោន ខណៈគ្រាប់ជាង ៨តោន ត្រូវបានស្រង់មកលើគោក
២៦៖ ចិន ច្រានចោលនូវការលើកឡើងដែលថា ខ្លួនគាំទ្រការធ្វើរដ្ឋប្រហារយោធា នៅប្រទេសមីយ៉ាន់ម៉ា
២៧៖ កាណាដាសម្រេចកត់ឈ្មោះក្រុមស្តាំនិយមអាមេរិក Proud Boys ចូលបញ្ជីក្រុមភេរវករ
២៨៖ ប្រធានាធិបតីហ្វីលីពីនយល់ព្រមឲ្យទិញ ឧទ្ធម្ភាគចក្រយោធា Black Hawk ចំនួន១៥គ្រឿងទៀត
២៩៖ ន័រវែសនឹងមិនចាក់វ៉ាក់សាំងកូវីដ-១៩ របស់អង់គ្លេស ដល់មនុស្សដែលមានវ័យលើស ៦៥ឆ្នាំ
៣០៖ លោក មីន អោង ហ្លេង, ពីកូនទាហានម្នាក់ ក្លាយជាអគ្គមេបញ្ជាការយោធាមីយ៉ាន់ម៉ា
៣១៖ កោះតៃវ៉ាន់ទើបបើកការិយាល័យពាណិជ្ជកម្ម នៅប្រទេសហ្គីយ៉ាណា ដោយមានការគាំទ្រពីអាមេរិក
៣២៖ កូឡុំប៊ី អនុញ្ញាតឱ្យប្រើប្រាស់បន្ទាន់ នូវវ៉ាក់សាំងកូវីដ-១៩ ផលិតដោយក្រុមហ៊ុនចិន Sinovac
- ព័ត៌មាន Fresh News Plus
១៖ របាយការណ៍ថ្មី បង្ហាញថា Apple បោះទុន ៣.៦ពាន់លានដុល្លារ សហការជាមួយ Kia ដើម្បីផលិតរថយន្តអគ្គិសនី
២៖ កីឡាករ និងបុគ្គលិកក្នុងព្រឹត្តិការណ៍ Australian Open ទាំងអស់ត្រូវធ្វើចត្តាឡីស័ក បន្ទាប់ពីមានករណីវិជ្ជមាន COVID-19
៣៖ គ្រូបង្វឹកអ៉ីតាលី លោក Mancini នឹងលាលែងពីតំណែង ក្រោយចប់ World Cup 2022
៤៖ Mourinho ថា Kane អាចវិលត្រឡប់មកចូលរួមប្រកួតវិញ នៅសប្តាហ៍ក្រោយ
៥៖ Jota បន្តអវត្តមាន តែ Mane អាចលេងបានពេល Liverpool ប៉ះ Man City ចុងសប្តាហ៍នេះ
៦៖ «Twitter» បង្ហាញរបាយការណ៍ ក្រុមតារា K-POP និងចម្រៀង K-POP ដែលទទួលការចាប់អារម្មណ៍ខ្លាំង លើបណ្តាញសង្គមរបស់ខ្លួន ប្រចាំឆ្នាំ២០២០
៧៖ PayPal រកប្រាក់ចំណូលបានជាង ៦ពាន់លានដុល្លារនៅត្រីមាសចុងឆ្នាំ២០២០ ខណៈការទូទាត់ប្រាក់សរុបមានចំនួន ២៧៧ពាន់លានដុល្លារ
៨៖ លោក កែវ រ៉េមី៖ ការដាក់ឲ្យតេក្វាន់ដូ ITF ប្រជែងមេដាយមាស ១៥គ្រឿងក្នុងស៊ីហ្គេម ២០២៣ គឺជាអម្រែកធ្ងន់ ប៉ុន្តែជាមោទនភាព
៩៖ CEO របស់ Google នឹងជួបជាមួយនាយករដ្ឋមន្ត្រីអូស្ត្រាលី ដើម្បីដោះស្រាយបញ្ហាបង់លុយក្នុងការប្រើប្រាស់ព័ត៌មានស្របច្បាប់
* សូមអានព័ត៌មានជាច្រើនទៀតនៅលើ App និង គេហទំព័រ www.freshnewsasia.co