(ភ្នំពេញ)៖ យុទ្ធនាការប្រយុទ្ធប្រឆាំងគ្រឿងញៀនខុសច្បាប់ទូទាំងប្រទេស សម្រាប់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ បានបង្ហាញថា កម្លាំងសមត្ថកិច្ចបានបង្ក្រាប២០ករណី ក្នុងនោះ ករណីប្រើប្រាស់៥ករណី, ជួញដូរ១៥ករណី និងឃាត់ខ្លួនជនសង្ស័យ៧២នាក់។

របាយការណ៍បានឲ្យដឹងថា លទ្ធផលអនុវត្តច្បាប់ពីថ្ងៃទី០១ដល់ថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១នេះ កម្លាំងសមត្ថកិច្ច បានបង្ក្រាបចំនួន៧៦០ករណី ឃាត់មនុស្ស១,៩០៥នាក់ (ស្រី៨៥នាក់)៕