(ភ្នំពេញ)៖ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ប្រកាសអនុវត្តកិច្ចព្រមព្រៀង ស្ដីពី ការលុបបំបាត់ការយកពន្ធត្រួតគ្នា ពាក់ព័ន្ធនឹងពន្ធលើប្រាក់ចំណូល និងការបង្ការការគេចវេះពន្ធ និងការចៀសវាងពន្ធ ដែលក្នុងនោះមានវិសាលភាពរវាងកម្ពុជា-ម៉ាឡេស៊ី និងកម្ពុជា-កូរ៉េខាងត្បូង។ នេះបើតាមការប្រកាស របស់ក្រសួងសេដ្ឋកិច្ច ដែលអង្គភាពព័ត៌មាន Fresh News ទទួលបាននៅរសៀលថ្ងៃទី០៤ ខែកុម្ភៈនេះ។
ប្រកាសបានបញ្ជាក់ថា ក្នុងកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលម៉ាឡេស៊ី ត្រូវចាប់អនុវត្តន៍ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២១។ ចំណែកកិច្ចព្រមព្រៀងរវាងរាជរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលកូរ៉េ ខាងត្បូវ ត្រូវអនុវត្តន៍ចាប់ពីថ្ងៃទី០១ ខែមករា ឆ្នាំ២០២២៕
ខាងក្រោមនេះជាការប្រកាសរបស់ក្រសួងសេដ្ឋកិច្ច៖