(ភ្នំពេញ)៖ អគ្គិសនីកម្ពុជា បានឲ្យដឹងថា នៅថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២១ វេលាម៉ោង ១២៖២៥នាទីថ្ងៃត្រង់ មានករណីដាច់ចរន្តអគ្គិសនី ពីអនុស្ថានីយទី៥ (GS5-F20) មូលហេតុមានរថយន្ត បើកបុកបង្គោលខ្សែបណ្តាញតង់ស្យុងមធ្យម (MV) ចំនួនមួយដើម ដែលបណ្តាលឲ្យដាច់ចរន្តអគ្គិសនី នៅតំបន់មួយចំនួន។
តំបន់ទាំងនោះ រួមមានស្ថិតនៅ៖ (១) ភូមិសែនសុខ សង្កាត់សែនសុខ (២) ភូមិឃ្មួញ ភូមិសំរោង និងភូមិបន្លាស្អិត សង្កាត់ឃ្មួញ (៣) ភូមិត្រពាំងស្វាយ ភូមិប៉ាយាប សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ។
អគ្គិសនីកម្ពុជា បានបញ្ជាក់ថា ក្រុមការងារបច្ចេកទេស កំពុងធ្វើការជួសជុល ដើម្បីភ្ជាប់ចរន្តជូនអតិថិជនឲ្យឆាប់មានចរន្តអគ្គិសនី ប្រើប្រាស់ឡើងវិញនៅវេលាម៉ោង១៩៖៣០នាទីយប់៕