(អេស្ប៉ាញ)៖ សហស្ថាបនិកកម្មវិធីជជែកកម្សាន្ត Telegram បានឲ្យដឹងថា បច្ចុប្បន្នចំនួនអ្នកប្រើប្រាស់បានកើតឡើងដល់ ១០០លាននាក់ ដែលចំនួនអ្នកប្រើប្រាស់នេះកើនឡើងខ្លាំងនៅពាក់កណ្ដាលឆ្នាំ២០១៥។
សហស្ថាបនិក និងជានាយកប្រតិបត្តិ Telegram លោក Pavel Durov បានថ្លែងឲ្យដឹងនៅក្នុងព្រឹត្តិការណ៍ MWC 2016 ពីទីក្រុង Barcelona ប្រទេសអេស្ប៉ាញថា បច្ចុប្បន្នមានអ្នកប្រើប្រាស់កម្មវិធី Telegram ចំនួន ២០០ប្រទេសនៅក្នុងពិភពលោក និងមានសារចំនួន ១៥ពាន់លាន ត្រូវបានផ្ញើជារៀងរាល់ថ្ងៃ។
លោក Durov ក៏បានបញ្ជាក់បន្ថែមទៀតថា បច្ចុប្បន្នចំនួនអ្នកប្រើប្រាស់ Telegram បានកើនឡើង ៣៥០,០០០ក្នុងមួយថ្ងៃ ប៉ុន្តែលោកមិនបានបញ្ជាក់ថា ប្រទេសណាមួយដែលមានចំនួនអ្នកប្រើច្រើនជាងគេនោះទេ។
គួរបញ្ជាក់ផងដែរថា កាលពីខែមីនា ឆ្នាំ២០១៤ ចំនួនអ្នកប្រើប្រាស់កម្មវិធីមួយនេះ មានត្រឹមតែ ៣៥លាននាក់ប៉ុណ្ណោះ៕