(ព្រៃវែង)៖ សេចក្តីរាយការណ៍ពីភ្នាក់ងារ Fresh News បានឲ្យដឹងថា នៅវេលាថ្ងៃត្រង់ ថ្ងៃទី២៤ ខែកុម្ភៈនេះ ព្រះអង្គម្ចាស់ក្សត្រិយ៍ថៃ សិរិនថន បានយាងទៅដល់សាលាបឋមសិក្សាពន្លៃ ស្ថិតនៅក្នុងភូមីពន្លៃ ឃុំព្រៃកន្តៀង ស្រុកពាមរក៍ ខេត្តព្រៃវែង បន្ទាប់ពីបញ្ចប់ទស្សកិច្ច សាលាបឋមសិក្សា ហ៊ុន សែន តំបែរ នៅខេត្តត្បូងឃ្មុំរួចមក ហើយព្រះអង្គម្ចាស់ក្សត្រិយ៍ នឹងទៅកាន់ខេត្តកំពង់ធំផងដែរនៅរសៀលនេះ។
លោក ជុំ សុន្ទរី អ្នកនាំពាក្យក្រសួងការបរទេស បានឱ្យដឹងថា ម្ចាស់ក្សត្រិយ៍ សិរិនថន នឹងយាងចាកចេញពីប្រទេសកម្ពុជា នៅម៉ោង៨៖២០នាទី យប់ថ្ងៃទី២៤ ខែកុម្ភៈ ឆ្នាំ២០១៦នេះ ហើយអាចនឹងទៅដល់ទីក្រុងបាងកកនៅម៉ោងប្រមាណ៩៖៣០យប់។
សូមបញ្ជាក់ថា ម្ចាស់ក្សត្រិយ៍ សិរិនថន បានយាងមកដល់ប្រទេសកម្ពុជា នៅថ្ងៃទី២២ ខែកុម្ភៈ ដើម្បីបំពេញព្រះរាជទស្សនកិច្ច រយៈពេល៣ថ្ងៃ នៅក្នុងប្រទេសកម្ពុជា ចាប់ពីថ្ងៃទី២២ ដល់ថ្ងៃទី២៤ កុម្ភៈ ដែលក្នុងនោះព្រះម្ចាស់ក្សត្រិយ៍ បានយាងសម្ពោធសមិទ្ធផលមួយចំនួនដូចជាមណ្ឌលសុខភាព នៅខេត្តរតនគិរី វិទ្យាស្ថានបច្ចេកវិទ្យាកំពង់ស្ពឺ និងសមិទ្ធផលមួយចំនួនទៀត៕